ឥណ្ឌូនេស៊ី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះថា យន្ដហោះដឹកអ្នកដំណើរ ក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា Lion Air ត្រូវបាន
ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ ជិតកោះបោះលី នៃប្រទេសឥណ្ឌូនេស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ គេនូវមិនទាន់ដឹងច្បាស់ អំពីមូលហេតុនៃការធ្លាក់យន្ដហោះនេះ
ទេ ខណៈពេលនេះ គឺបាននឹងកំពុងខិតខំប្រឹងប្រែង ជួយសង្រ្គោះអ្នកដំណើរ និងអ្នកបើកយន្ដ
ហោះ។
ភ្នាក់ងារពីព្រលានយន្ដហោះ Ngurah Rai បានអោយដឹងថា យន្ដហោះ Lion Airនេះ គឺបាន
ហោះហើរពីតំបន់អឺរ៉ុប មកកាន់ព្រលានយន្ដហោះ Ngurah Rai ជិតកោះបាលីនេះ ដោយផ្ទុក
អ្នកដំនើរដល់ទៅ ១០១នាក់ឯណ្ណោះ តែពុំទាន់បានដល់ដីផង យន្ដហោះក៏ត្រូវបានធ្លាក់ចូល
ទឹកទៅ។ ពត៌មានលំអិត នឹងធ្វើការជម្រាបជូនពេលក្រោយ៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail