CamNews

យល់ដឹង 

៥ប្រទេស មានមហាសេដ្ឋី ច្រើនជាងគេ

យោងតាមគេហទំព័ររបស់ CNBC បានឲ្យដឹងថា ប្រទេសដែលសម្បូរ ទៅដោយមហាសេដ្ឋី លំដាប់ពិភពលោក កំពុងតែផ្លាស់ប្ដូរ លេខរៀងនៃចំណាត់ថ្នាក់ ដោយសារតែស្ថានភាព សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ត្រូវបានផ្អែកទៅលើទ្រព្យសម្បត្តិ និងតុល្យភាព នៃទឹកប្រាក់ របស់មហាសេដ្ឋី ប្រទេសទាំងនោះ ។ ខាងក្រោមនេះ គឺជាប្រទេសទាំង ៥ដែលមានមហាសេដ្ឋី ច្រើនជាងគេ ៖

១. ចក្រភពអង់គ្លេស

មហាសេដ្ឋីដ៏កំពូលនៅក្នុងពិភពលោក សម្រាប់ទសវត្សរ៍កន្លងមកនេះ គឺស្ថិតនៅក្នុងចក្រភពអង់គ្លេស ។ រវាងឆ្នាំ ២០០៣ និងឆ្នាំ ២០១៣ ចក្រភពអង់គ្លេសមានលំហូរ នៃទឹកប្រាក់សុទ្ធចំនួនជាង ១១៤ពាន់លានដុល្លារអាម៉េរិក ។

២. ប្រទេសសិង្ហបុរី

សិង្ហបុរីជាមួយនឹង គោលនយោបាយនៃពន្ធ និងសន្តិភាពបានធ្វើឲ្យ ប្រទេសនេះ ទទួលបាន ចំណាត់ថ្នាក់ទី២ នៅក្នុងចំណោមប្រទេស មហាសេដ្ឋីរបស់ពិភពលោក ដែលមានលំហូរ នៃទឹកប្រាក់សុទ្ធចំនួន ៤៥ពាន់លាន រវាងឆ្នាំ ២០០៣ និងឆ្នាំ ២០១៣ ហើយភាគច្រើនមហាសេដ្ឋី នៅក្នុងប្រទេសមួយនេះគឺជាមហាសេដ្ឋីអលនទ្រព្យ ។ តិចជាងពីរដងនៃលំហូរ ទឹកប្រាក់សុទ្ធរបស់ មហាសេដ្ឋអង់គ្លេស ។

៣. សហរដ្ឋអាមេរិក

ជាប្រទេសមហាសេដ្ឋី ដែលស្ថិតនៅចំណាត់ថ្នាក់ទី៣ នៅរវាងឆ្នាំ ២០០៣ និងឆ្នាំ ២០១៣ ដែលមានលំហូរ នៃទឹកប្រាក់សុទ្ធចំនួន ៤២ពាន់លានដុល្លារអាម៉េរិក ។ នៅក្នុងប្រទេសមហាអំណាចមួយនេះ ភាគច្រើនសម្បូរមហាសេដ្ឋី ខាងវិនិយោគទុន ។

៤. ប្រទេសអូស្ត្រាលី

យោងតាមរបាយការណ៍ នៃទ្រព្យសម្បត្តិថ្មី របស់ពិភពលោកបានឲ្យដឹងថា អូស្រ្តាលីជាប្រទេសស្ថិត នៅក្នុងចំណាត់ទី៤ នៃប្រទេសមហាសេដ្ឋី នៅក្នុងពិភពលោក ដែលមានលំហូរ នៃទឹកប្រាក់សុទ្ធ ចំនួនជាង ២២ពាន់លានដុល្លារអាម៉េរិក ។ អូស្ត្រាលីជាប្រទេសមួយ ដែលរីកចម្រើនទៅលើវិស័យ ឧស្សាហកម្ម និងកសិកម្ម និងជាប្រទេសដែលនាំ ចេញសាច់គោច្រើនជាងគេបំផុត ។

៥. ប្រទេសចិន

យោយតាមរបាយការណ៍ ដដែលបានឲ្យដឹងថា ចិនជាប្រទេសមហាសេដ្ឋី ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងជាប្រទេសមហាអំណាច សេដ្ឋីធំលំដាប់ទី២របស់ពិភព ។ ក្នុងនោះមហាសេដ្ឋី ជនជាតិចិនភាគច្រើន រស់នៅក្នុងទីក្រុងហុងកុង ដែលមានលំហូរ នៃទឹកប្រាក់សុទ្ធចំនួន ២២ពាន់លានដុល្លារអាម៉េរិក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Unt news Breaking news Word news