ព័ត៌មានអន្តរជាតិ ៖ ផ្អើលពេញមួយយន្តហោះ ខណៈពេលដែលកំពុងតែធ្វើដំណើរលើអា
កាសសុខៗ បែរជារកឃើញថា ពស់ដែលមានប្រវែងដល់ទៅ ៩ ហ្វឺត ធ្វើដំណើរជាមួយដែរ
ស្របពេលដែលវារឹតជាប់ខ្លួនទៅនឹងស្លាបយន្តហោះខណៈពេលដែលត្រូវបានថតជាប់ដោយ
អ្នកដំណើរម្នាក់ផ្សេងទៀត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេសស្កាយ ដែល
ទើបតែបានចេញផ្សាយកាលពីព្រឹកមិញនេះ។
គួរបញ្ជាក់ផងដែរថា យន្តហោះនោះធ្វើការហោះហើរ ពីប្រទេសអូស្រ្តាលី ទៅកាន់ប្រទេស
ប៉ាពូញ៉ូហ្គានៀ តាមអាកាសចរណ៍ Qantas ។ លើសពីនេះទៅទៀត បើតាមការអោយដឹងពី
ក្រុមអន្តរាគមន៍ បានអោយដឹងថា វត្តមានរបស់ពស់មួយក្បាលនេះ មិនបានធ្វើអោយមាន
ផលប៉ះពាល់ដល់សុខសុវត្តិភាពអ្នកដំណើរនោះទេ ខណៈពេលដែលយន្តហោះនោះ បានសំ
រេចចិត្តក្នុងការចុះចតនៅឯកំពង់ផែ Moresby ដែលជាទីកន្លែងចុងក្រោយបង្អស់នៃដំណើរផ្ស
ងព្រេងរបស់ពស់មួយក្បាលនេះ ។ តែទោះជា យ៉ាងណាពេលដែលធ្វើការចុះចត ពស់មួយ
ក្បាលនោះបានងាប់បាត់ទៅហើយ។ ជ្រាបកាន់តែច្បាស់តាមដានទស្សនានូវវីដេអូខាងក្រោ
មនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ