CamNews

តារា 

ឌុច លីដា បដិ​សេធ​ថា នាង​មិន​មែន​ជា​តារា ​វាយ​ឫក​កប់​ពពក ពេល​បាន​ល្បី​ទេ..!

ភ្នំពេញៈ  បន្ទាប់ពីលេចឮព័ត៌មានថា តារាសម្តែង ដែលមានទម្រង់មុខកាចឆ្នាស់ឆ្នើម កញ្ញា ឌុច
លីដា ត្រូវបានខាង ផលិតកម្មក្នុងស្រុកមួយចំនួន និយាយថា នាងជាតារាតម្កើងឫកខ្ពស់ ហួស
ពពក ពេលបានល្បីឈ្មោះ កាលពីប៉ុន្មានខែមុននេះ ស្រាប់តែពេលនេះ ត្រូវបាន ឌុច លីដា
បញ្ចេញប្រតិកម្ម ទៅលើការលើកឡើងបែបនេះ ដោយនាងបានប្រាប់ឲ្យដឹងថា នាងមិនបាន
វាយឫកខ្ពស់នោះទេ ។ ការនិយាយបែបនេះ វាអាចប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់
នាងមិនតិចទេ។

កាលពីពេលកន្លងមក គេសង្កេតឃើញថា ស្រីស្រស់សម្ផស្សឆើតឆាយ កញ្ញា ឌុច លីដា តែង
តែបង្ហាញវត្ត មានជានិច្ច ស្ទើរគ្រប់ផលិតកម្មធំៗ នៅក្នុងស្រុក។ តែមួយរយៈចុងក្រោយនេះ ក្នុង
ខារ៉ាអូខេបទចម្រៀង គេមិនសូវឃើញមានវត្តមាន របស់ស្រីស្រស់ ឌុច លីដា ដូចកាលពីពេល
មុនៗ ទៀតនោះទេ ដោយសារតែនាង មានឈ្មោះល្បីចាប់ផ្ដើមវាយឫក ។

ពាក់ព័ន្ធទៅនឹងការលើកឡើងបែបនេះ ត្រូវបានតារាសម្តែងរាងខ្ពស់ស្រឡះ សម្បុរស្រអែមស្រស់
មានទម្រង់មុខបែបអឺរ៉ុប កញ្ញា ឌុច លីដា បានប្រាប់ LookingTODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី៥
ខែមិនា ឆ្នាំ២០១៣នេះថា ចំពោះព័ត៌មានបោកបក់ មកប៉ះខ្លួននាងថាជាតារាវាយឫក មិនមែនជា
ការពិតទេ ហើយនាងក៏មិនដឹងដែរថា ខាងផលិតកម្មមួយណា ដែលធ្វើការវាយប្រហារនាងបែប
នេះ ព្រោះថា នាងមិនដែល មានបញ្ហាជាមួយ ខាងផលិតកម្មណាទេ ជាធម្មតា គឺមានទំនាក់ទំនង
ល្អណាស់ ក្នុងការងារ។

តារាស្រីដែលចូលចិត្តតុបតែងខ្លួន បែបនារីស៊ិចស៊ី ឌុច លីដា បានប្រាប់ឲ្យដឹងថា "ខ្ញុំទទួលស្គាល់
ថា រយៈពេលប្រហែលជាជាង១ខែនេះ ខ្ញុំបដិសេធមិនបានទទួលការងារទេ ព្រោះថា ខ្ញុំជាប់រវល់
ថតរឿង ឲ្យខាងកម្មវិធីឡូយ៩រយៈពេល១ខែ នៅខេត្តកំពត ដូច្នេះហើយ ខ្ញុំក៏ផ្អាកការងារ នៅ
ភ្នំពេញមួយរយៈ ។ កន្លងមកក៏ធ្លាប់មានខាងអ្នកដឹកនាំ ទាក់ទងទៅខ្ញុំឲ្យមកថតឲ្យផលិតកម្មរបស់
គាត់ តែខ្ញុំបានសុំទោសគាត់ ដោយសារតែខ្ញុំបានចុះកុងត្រា នៅខាងនោះ ហើយមិនអាចដកខ្លួន
បាន"។

ចំពោះការលើកឡើងថា នាងជាតារាតម្កើងឫកពេលបានល្បីនោះ គឺនាងសុំច្រានចោលទាំងស្រុង
ព្រោះថា រហូតមកដល់ពេលនេះ សន្ទុះកេរ្តិ៍ឈ្មោះរបស់នាងមិនទាន់ល្បីល្បាញខ្លាំងប៉ុន្មានទេ អាច
មានគេស្គាល់ធម្មតាៗ ហើយមួយវិញទៀត ទោះជានាងល្បី ឬមិនល្បី នាងក៏នៅតែប៉ុណ្ណឹង មិន
បានវាយឫក ឬក៏ផ្លាស់ប្តូរអត្តចរិកអ្វីឡើយ ។នៅពេលនេះ នាងក៏កំពុងតែត្រៀមខ្លួន ត្រឡប់មក
ចាប់យក ការងារវិញធម្មតា ដោយសារតែនាង ថតរឿងជិតចប់ហើយ និងអាចមានពេលទំនេរ
ទទួល ការងារផ្សេងបានដែរ៕

Looking Today

Looking Today

Looking Today

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: doch lida entertainment khmer star