CamNews

តារា 

ហ៊ុយ ច័ន្ទរាជនី មាន​បុរស​ក្រៅ​ស្រុក ប៉ង​ថ្ពក់​យក​បេះ​ដូង

ភ្នំពេញ៖ តារាសម្តែង និងជាអតីត Freshie Girl លេខ១ ប្រចាំឆ្នាំ២០១១ កញ្ញា ហ៊ុយ ច័ន្ទរាជនី
មួយរយៈនេះហាក់ដូចជាកំពុងឡើងកូដ និង កាក់កបជាមួយមុខអាជីពសិល្បៈ តាមរយៈការ
សម្តែងខ្សែភាពយន្ត ការថតស្ប៉តពាណិជកម្ម និង សម្តែងឈុតកាយវិការខារ៉ាអូខេ ឲ្យបណ្តា
ផលិតកម្មតូចធំមួយចំនួន។

ការលេចមុខលេចមាត់ នៅក្នុងលើទីផ្សាសិល្បៈ យ៉ាងក្រាសក្រែលមកនេះ បានធ្វើឲ្យមហាជន
ទទួលស្គាល់ និង គាំទ្រចំពោះសមត្ថភាព នៃការសម្តែងរបស់តារាស្រីសាច់ស ហ៊ុយ ច័ន្ទរាជនី
រហូតធ្វើឲ្យប្រជាប្រិយភាព កាន់តែមានការលេចធ្លោឡើង ។ ខណៈដែលកេរ្តិ៍ឈ្មោះ កំពុងល្បី
សន្សឹមៗជាបណ្តើរៗនោះ ក៏មានលេចឮព័ត៌មានមកថា មានបុរសៗជាច្រើនបានលង់ស្នេហ៍
ឈ្លក់វង្វេងនឹងសម្រស់ដ៏សែន ស្រស់ផូរផង់របស់នាង។

មុននេះបន្តិច មានព័ត៌មានលេចឮចេញមកថា កញ្ញា ហ៊ុយ ច័ន្ទរាជនី មានបុរសសម្បូរទ្រព្យស្តុក
ស្តម ចង់បានបេះដូងនាងយកទៅឃុំគ្រងថែរក្សា និង ធានាចិញ្ចឹមដល់ការរស់នៅ ប្រចាំថ្ងៃទៀត
ផង ប៉ុន្តែនាងតែងតែឆ្លើយបដិសេធចំពោះរឿងនេះ។ ស្របពេលជាមួយគ្នានេះដែរ ក៏ស្រាប់តែ
មានព័ត៌មាន ថ្មីមួយទៀតមកថា បុរសអាណិកជនខ្មែរនៅអូស្រ្តាលី បានកំពុងលង់ស្នេហ៍មកលើ
ស្រីស្រស់ រាជនី ប្រាថ្នាចង់បានធ្វើជាគូអនាគត។

ប្រភពព័ត៌មានពីអ្នកដែល ជិតស្និទ្ធជាមួយតារាស្រីរូបនេះ បានបង្ហើបប្រាប់ Looking TODAY ឱ្យ
ដឹងថា មួយរយៈនេះមានបុរសៗជាច្រើន កំពុងតែជ្រួលជ្រើមលង់ ជាមួយសម្រស់ដ៏ស្រស់សោភា
របស់កញ្ញា ហ៊ុយ ច័ន្ទរាជនី ។ មិនតែប៉ុណ្ណោះគេក៏បានដឹងថា រាជនី ក៏មានបុរសម្នាក់នៅអូស្ត្រាលី
កំពុងតែទាក់ទងលួងលោម សារភាពពីសេចក្តីស្រឡាញ់ ក្នុងបំណងចង់បាននាងយកទៅ ធ្វើជា
គូអនាគតទៀតផង ។

បើតាមប្រភពខាងលើបាននិយាយទៀតថា បុរសម្នាក់នេះ មានវ័យប្រហែលជា៤០ ឆ្នាំ ហើយក៏ជា
មនុស្សម្នាក់ ដែលមានទ្រព្យសម្បត្តិច្រើនផងដែរ។ ជាងនេះទៅទៀត បុរសម្នាក់នេះបានព្យាយាម
តាមទាក់ទង និង តាមយកចិត្ត ហ៊ុយ ច័ន្ទរាជនី ជាយូរណាស់មកហើយ ។

ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងទេថា បុរសម្នាក់នេះអាចមានវាសនាខ្ពស់យកបេះដូង រាជនី
ទៅ ឃុំគ្រងធ្វើជាគូគាប់សម្រាប់ថ្ងៃខាងមុខបាន ឬមួយយ៉ាងណានោះទេ ព្រោះថាកន្លងមកនេះស្រី
ស្រស់រូបនេះ តែងតែច្រានចោល មិនទទួលយកការស្រលាញ់ពី បុរសណាម្នាក់នោះឡើយ។

ជុំវិញព័ត៌មានខាងលើនេះគេហទំព័រ Looking TODAY មិនអាចសុំការឆ្លើយបំភ្លឺ ពីម្ចាស់ខ្លួន កញ្ញា
ហ៊ុយ ច័ន្ទរាជនី បាននៅឡើយទេ ដោយសារទូស័ព្ទរបស់នាង មិនអាចទំនាក់ទំនងបានទេថ្ងៃនេះ។
ហេតុនេះ Looking TODAY នឹងរង់ចាំទទួលការស្រាយបំភ្លឺ ពីនាងនៅថ្ងៃក្រោយ។

ស្រីស្អាតប្រចាំឆ្នាំ២០១១កញ្ញ ហ៊ុយ ច័ន្ទរាជនី មិនត្រឹមតែមានរូបឆោមស្រស់សោភានោះទេ នាងក៏
ជាតារាសម្តែងស្រីមួយរូប ដែលពូកែខាងការបញ្ចេញទឹកភ្នែក ក្នុងការសម្តែងសាច់រឿង ជាតួកំសត់
ផងដែរ។ ក្រៅពីវត្តមាននៃការសម្តែងខ្សែរឿង កាយវិកាខារ៉ាអូខេ ស្ប៉តពាណិជកម្ម នាងក៏ធ្លាប់ធ្វើ
ជាពិធីការិនី នៅទូរទស្សន៍ប៉ុស្តិ៍បាយ័ន ក្នុងកម្មវិធី "ដួងតារារយពាន់" ទៀតផង៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: huy chanreachny entertainment khmer star