CamNews

ព័ត៌មានអន្តរជាតិ 

ចិនលុបដំណើរទស្សនកិច្ចទៅអង់គ្លេស

ទីក្រុងប៉េកាំង៖ តំណាងសភាចិនជាន់ខ្ពស់​ បានលុបដំណើរទស្សនកិច្ចក្នុងជំនួបប្រជុំ
ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស​លោក David Cameron ក្នុងខែនេះដោយសារតែ​ ដំណើរ
ទស្សនកិច្ចរបស់ព្រះសង្ឃ Dalai Lama​ ទៅកាន់អង់គ្លេសដែរ។

តាមប្រភពពត៌មានបានអោយដឹងថា លោក Wu Bangguo ជាប្រធានព្រឹទ្ធសភាជាន់ខ្ពស់ចិន
ព្រមទាំងអ្នកអមដំណើរពីររូបទៀត ដែលគ្រងនឹង ធ្វើទស្សនកិច្ចទៅប្រទេសអង់គ្លេសក្នុងខែ
នេះ ត្រូវបានលុបចោល​ ដោយសារតែព្រះសង្ឃ Dalai Lama បានជួប នាយករដ្ឋមន្ត្រីអង់គ្លេស​
លោក David Cameron មុនការគ្រោងទុករបស់ខ្លួន។

រដ្ឋាភិបាលអង់គ្លេស បាននិយាយថា លោក Wu Bangguo មិនបានមកប្រទេសអង់គ្លេស ព្រោះ
តែ ព្រះសង្ឃ Dalai Lama​ មកកាន់ទីនេះ។ ព្រះសង្ឃ Dalai Lama គឺជាសង្ឃដែលទើបទទួល
បាន​ ជ័យលាភីពានរង្វាន់ ណូប៊ែលសន្តិភាព នាពេលថ្មីៗនេះ ដែលមានតំលៃស្មើនឹង ១.១លាន
ផោន (ប្រហែល ១.៨លានដុល្លារ)។ តែព្រះសង្ឃ Dalai Lama បានបន្តថា​ នឹងយកថវិការនេះ
ទៅបរិចាគ ជាសប្បុរសធម៌ ដូចជា ជួយកុមារកំព្រាជាដើម។

 

ដោយ៖ សារិន
ប្រភព៖ beijingshots

 

 

 

 

 

 

 

 

 

 


 


Tags: news china