នាពេលថ្មីនេះៗ អ្នករចនាម៉ូតដែលមានឈ្មោះថា Michael Krumpus និងមានអាយុ៤១
ឆ្នាំមានគំនិតប្លែកៗ ដោយគាត់បានធ្វើនាឡិការោទ៍ដែលស្រដៀងទៅនិងគ្រាប់បែកបេះ
បិទបន្ទាប់ពីបានមើលទ្រទ្រាយនិងភិនភាគរបស់វានៅក្នុងភាពយន្ត hollywood ។
នាឡិការោទ៍ដែលមានរូបរាងដូចទៅនិងគ្រាប់បែកបេះបិទ
អ្នករចនាម៉ូតរូបនេះបាននិយាយ៖ ខ្ញុំគិតថា វាគឺជារឿងថ្មីមួយភ្លែកដែលខ្ញុំធ្វើនាឡិការោទ៍ដែល
ដែលស្រដៀងទៅនឹងគ្រាប់បែក ហើយកន្លងមកអ្នករាល់គ្នា ធ្លាប់បានឃើញនៅក្នុងខ្សែភាពយន្ត
តែប៉ុណ្ណោះ។ ខ្ញុំក៏មិនដឹងច្បាស់ដែរថា គ្រាប់បែកពិតប្រាកដមានរូបរាងយ៉ាងមិចនោះទេ តែតាម
រយៈខ្សែភាពយន្តបានអោយដឹងថា វាត្រូវបានគេធ្វើឡើងដោយរុំរំសេវទាំងអស់ជាមួយនិងស្កត់
រួមមានភ្លើងសញ្ញាពណ៌ក្រហម និងសំនុំខ្សែមួយដុំ។ ក្នុងការធ្វើនាឡិការោទ៍នេះឡើង ខ្ញុំក៏បាន
គិតថា វាស្រដៀងគ្រាប់បែក ហើយវាគឺជារឿងភ័យខ្លាចមួយក្នុងការរាប់ថយក្រោយ ខណៈពេល
ដែលវានិងផ្ទុះឡើង ដែលយើងធ្លាប់បានឃើញកន្លងមកក្នុងភាពយន្ត។ ដូច្នេះត្រូវតែបញ្ឈប់វា
ដោយកាត់ខ្សែណាមួយដែលត្រឹមត្រូវ។ លោក Michael ត្រូវអោយច្បាស់ថា គាត់បានផ្តល់សារ
នៅលើគេហទំព័ររបស់គាត់ដល់ភ្នាក់ងារសន្តិសុខថា វាមិនមែនជាគ្រាប់បែកពិត ដែលនៅក្នុង
សារនោះមានន័យថា៖ វាគ្រាន់តែជានាឡិកាតែប៉ុណ្ណោះ មិនមែនជាគ្រាប់បែកពិតប្រាកដទេ ហើយក៏មិនគ្រោះថ្នាក់ដែរ។
ដូច្នេះសូមលោកភ្នាក់ងារសមត្តកិច្ចនៅតាមអង្កភាពមួយចំនួនរួមមាន៖ FBI CIA ATF ក្រសួង
ការពារជាតិជាដើម មេត្តាយល់ជ្រាបតាមកម្មវត្តុខាងលើនេះ។ លោក Michael ក៏បានបន្ថែម
ទៀតថា ខ្ញុំសូមដាស់តឿនរាល់អតិថិជនទាំងអស់ មេត្តាកុំយកនាឡិកានេះចេញពីក្រៅផ្ទះរបស់
ខ្លួនអោយសោះ ព្រោះថាវានិងធ្វើអោយមានភាពភ័យខ្លាច និងអាចហៅភ្នាក់ងារសន្តិសុខទៀត
ផង។
ជាពិសេស កុំយកនាឡិកានេះ ទៅសាលារៀន កន្លែងធ្វើការ និងអកាសយានដ្ឋាន បើមិនដូច្នេះ
ទេ អ្នកនិងមានបញ្ហាជាប់ខ្លួន។ នាឡិកានេះមានតំលៃប្រមាណជាង ៤០ដុល្លារ ដែលអាចរកជាវ
បានតាម Internet ។ ផ្ទុយទៅវិញ អតិថិជនអាចទិញផ្នែកខ្លះ ហើយធ្វើការតំឡើងដោយខ្លួនឯង។
លោក Michael ដែលមកពីរដ្ឋ MInnesota សហរដ្ឋអាមេរិក បាននិយាយថា៖ លោកអ្នកអាចធ្វើវា
តាមរយៈគំនិតច្នៃប្រឌិតរបស់លោកអ្នក ដោយធ្វើវាស្រដៀងទៅនិងឧបករណ៏គ្រោះថ្នាក់ណា
មួយ។
ដោយ ៖ ចាន់ណា
ប្រភព ៖ dailymail