CamNews

យល់ដឹង 

បង្អែមគ្រាប់ត្នោត ធ្វើតាមវិធីនេះទើបឆ្ងាញ់!!

ត្នោត​គឺ​ជា​រុក្ខ​ជាតិ​មួយ​ប្រភេទ ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍យ៉ាង​ច្រើន​មិន​ថា ដើម​ ស្លឹក ឬ​ឡើយសុទ្ធ​តែ​អាច​បំពេញ​តម្រូវការ​មនុស្ស​បាន​ទាំង​អស់។ ចំណែក​ឯផ្លែ​របស់​វា​គេ​មិន​ត្រឹម​តែអាច​យក​មក​ញ៉ាំ​លេង​ធម្មតា​ប៉ុណ្ណោះ​ទេ គេ​​ថែម​ទាំង​អាច​យក​ទៅ​ធ្វើ​ជា​បង្អែម​ថែម​ទៀតផង។

 + គ្រឿងផ្សំ

- ត្នោត ៥ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ

- អង្ករដំណើប ១ ចានចង្កឹះពេញលាងឲ្យស្អាត

- ស្ករត្នោត ២០០ ក្រាម

- អំបិល ១ ស្លាបព្រាកាហ្វេ

+ វិធីធ្វើ

១. មុនដំបូង​ត្រូវ​ដាក់ទឹក​ និងអង្ករដំណើបក្នុងឆ្នាំ​ងដាំ​ជា​មួយ​គ្នាឲ្យ​ពុះ​ បន្ទាប់​មក​ដាក់​អំបិល​ និងស្ករត្នោត​ចូល​។

២. បន្ទាប់​ពី​នោះ​មក​នៅ​ពេល​ដែល​ពុះ​ត្រូវ​ដាក់​ត្នោត​ចូលទុក​មួយអំ​ពុះ​ប្រ​ហែល​ជា​ ២ ទៅ​ ៣ នាទីជាការ​ស្រេច។

+ វិធី​ធ្វើ​ ខ្ទិះដូងឲ្យ​ឈ្ងុយ​ឆ្ងាញ់​៖ ខ្ទិះដូង ១ ចានគោមធំ ស្ករស ២ ស្លាបព្រាបាយ អំបិល ១ ស្លាបព្រាកាហ្វេ ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង រួច​ហើយ​កូរ​វា​ឲ្យ​រលាយ​ ​យក​ទៅ​ដាក់​លើ​ភ្លើង​កូរ​បន្ត​ទៀត​​ឲ្យ​ពុះ​ហើយ​រាង​ខាប់​ ទុក​​ដាក់​ពេល​ដួស​ញាំ ៕


ដោយ៖ សារ៉ាត

ប្រភព៖ phnompenhrecipe


Tags: Health news