បើសិនជាភ្ញៀវទេសចរទាំងឡាយបានទៅលេងកំសាន្តនៅ ចំការស្រាទំពាំងបាយជូរ នៅ
ក្បែរទន្លេ Rioni River នៃរដ្ឋ Georgia សហរដ្ឋអាមេរិក លោកអ្នកនឹងទទួលបានភាពរីក
រាយនូវខ្យល់អាកាសរំហើយបរិសុទ្ធ និងទេសភាពដ៏មនោរម្យដែលមិនអាចបំភ្លេចបាន។
ចំការនេះបានស្ថាបនាដាំដុះឡើងរយៈពេលប្រហែល ១០០ ឆ្នាំមកហើយ។ វាមានទីតាំង
ឋិតនៅក្បែរតំបន់ភ្នំ ដែលមានចំការដំនាំដាំជាដំនាក់ៗនៅតាមជំរាលភ្នំ មើលទៅគួរឲ្យចង់
គយគន់។ ជាមួយនឹងក្លិនវាលស្មៅ ដែលបក់ចូលឃានវិញ្ញាណរបស់លោកអ្នក និងសំលេង
កណ្តឹងគោលាន់លឺសូរផងដែរនោះ ពិតជានាំឲ្យអារម្មណ៍លោកអ្នកអណ្តែតអណ្តូង ស្រមើ
ស្រមៃពីជីវភាពរស់នៅរបស់អ្នកស្រែចំការហើយចង់រស់នៅជាជីវភាពអ្នកជនបទទៀតផង៕
ដោយ៖ រិនដូ
ប្រភព៖ bbc