ដូចដែលយើង បានដឹងហើយ ថាបន្ទាប់ពី បង្ករឿងនៅ ផ្ទះចាស់ Carlifornia អស់ចិត្តហើយនោះថ្មីៗ នេះតារាចំរៀង វ័យក្មេង Justin Bieber បានផ្តូរផ្ទះ ទៅនៅឯ Georgia, Atlanta ដោយបានជួលផ្ទះ មួយរបស់ ផលិតករ Dallas Austin ដើម្បីរស់នៅ ជាបណ្តោះអាសន្ន ។
ថ្មីៗនេះ មានរឿងភ្ញាក់ផ្អើល មួយបានកើតឡើង ដោយគេបានរកឃើញ នារីវ័យក្មេងម្នាក់ សំងំក្នុង ផ្ទះរបស់ Justin Bieber ដែលបានជួលនោះ ក្នុងបន្ទប់មួយ នាវេលាម៉ោង ៥ ល្ងាច កាលពីថ្ងៃ ពុធ ម៉ោងនៅអាមេរិក ។ នាងត្រូវបានគេ ស្គាល់ថាឈ្មោះ Qianying Zhao ដែលរស់នៅតំបន់ Doravile ក្នុងរដ្ឋជាមួយគ្នា ។ តាមការសួរ ចំលើយបាន អោយដឹងថា នាងចូលទៅក្នុងផ្ទះ របស់ Justin Bieber គឺដើម្បីចូលរួម ពិធីខួបកំណើត Justin Bieber ដែលបានធ្វើ កាលពីថ្ងៃមុននោះ ។ នាងក៏បានបន្ថែម ផងដែរថា នាងគឺជាមិត្តភក្តិ របស់ Justin Bieber ។ ទោះជាយ៉ាងណាក្តី ប៉ូលិសសន្និដ្ឋានថា នាងគឺ គ្រាន់តែជា Fan ផ្កាប់មុខរបស់ Justin Bieber ប៉ុណ្ណោះ ។
នាងត្រូវបាន ប៉ូលិសចាប់ខ្លួន នឹងបញ្ជូនទៅ មន្ទីឃុំខ្លួន Fulton County ដើម្បីរង់ចាំការ កាត់ក្តីពីបទ លួចចូលផ្ទះ គេដោយមិនមាន ការអនុញ្ញាតិ ។ ប៉ូលិសសុំមិន ផ្តល់រូបថត របស់នាងឡើយ ដើម្បីការ ពារមុខមាត់ របស់នាង ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz