CamNews

តារា 

រតនៈ ពិសី ផ្អែមល្ហែម ជាមួយបុរសអាណិកជនខ្មែរ មកពីបារាំងតែក្នុងលក្ខណៈ ស្វែងយល់ចិត្តគ្នា

ភ្នំពេញ៖  មុននេះបន្តិចតារាចម្រៀង ស្រីរាងតូចច្រឡឹង វ័យ២០ឆ្នាំ កញ្ញា រតនៈ ពិសី បានប្រាប់
ឲ្យដឹងថា គូស្នេហ៍នៅបារាំង មានគម្រោងឡើងយន្តហោះ ឆ្លងទ្វីបពីប្រទេសបារាំង មកស្រុកខ្មែរ
ដើម្បីជូបមុខ និងស្វែងយល់ពី ចិត្តគ្នារយៈពេលមួយខែ ទើបត្រឡប់ទៅបារាំងវិញ។

ដូចជាការគ្រោងទុក បុរសគូស្នេហ៍ របស់តារាស្រី នាង រតនៈ ពិសី មិនបានធ្វើឲ្យ ម្ចាស់ស្នេហ៍ម្នាក់
នេះ ខកចិត្តឡើយ គឺបានឡើងយន្តហោះ ពីប្រទេសបារាំង មកស្រុកខ្មែរ តាមពាក្យសន្យា ដើម្បី
បញ្ជាក់ពីក្តីស្នេហ៍ ដ៏ជ្រាលជ្រៅបំផុត ចំពោះរូបនាងមែន។

ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ នេះ
កញ្ញា រតនៈ ពិសី បាននិយាយប្រាប់ ឲ្យដឹងថា "ចាស....បង គាត់ (បុរសគូស្នេហ៍) មកដល់ស្រុកខ្មែរ
បានប្រហែលជាងមួយ សប្តាហ៍ហើយ។ ឥឡូវនេះខ្ញុំ កំពុងតែរៀបចេញ ទៅដើរលេងនៅខេត្តកំពត
ជាមួយគាត់"។

តារាចម្រៀង ក្រៅផលិតកម្ម កញ្ញា រតនៈ ពិសី បាននិយាយបន្តថា ក្រោយពីនាង បានជូបជាមួយ
បុរសដែលជាគូស្នេហ៍ ម្នាក់នេះហើយនោះ គឺមើលឃើញថា បុរសម្នាក់នេះ មានលក្ខណៈល្អ៩០
ភាគរយ ។ ប៉ុន្តែនាងនូវ មិនទាន់សម្រេចចិត្ត ឆ្លើយយល់ព្រមថា ស្រលាញ់ទាំងស្រុងនោះទេ ព្រោះ
រង់ចាំមើល ចិត្តបន្តិចទៀតសិន។

រតនៈ ពិសី បានបន្តថា ជូនកាលដំបូងគេ ធ្វើល្អជាមួយយើង ក៏ថាបាន។ ម្យ៉ាងទៀត យើងក៏មិនទាន់
បានស៊ើបពីប្រវត្តិ គេឲ្យបានច្បាស់ ហើយឆ្លើយថាស្រលាញ់ ភ្លាមក៏មិនកើត។ ណាមួយនាងមិនទាន់
សម្រេចចិត្តរឿង គូអនាគតជាមួយ បុរសម្នាក់នេះដែរ បើសិនជាបុរសនេះ ស្រលាញ់នាង គឺត្រូវនៅ
មើលចិត្តគ្នា មួយឬពីរឆ្នាំទៀត ទើបអាចភ្ជាប់ពាក្យ ឬរៀបការជាមួយគ្នា។

តារាចម្រៀងស្រី វ័យក្មេង រតនៈ ពិសី បានលើកឡើងទៀតថា ឥឡូវនេះខ្ញុំមិនអាច សម្រេចភ្លាមៗទេ
តែបើមើលទៅលើចរិក សម្តីសម្តៅ និង កាយវិការក្នុងពេលនេះ គឺល្អ៩០ភាគរយ អាចទទួលយកបាន។
ប៉ុន្តែនាងនៅ មិនទាន់ប្រាកដថា ថ្ងៃខាងមុខទៅណា ម៉េចនោះទេ ព្រោះថា ដំបូងគេធ្វើល្អជាមួយ តែ
ថ្ងៃក្រោយទៅមិនដឹងថា ទៅជាយ៉ាងណានោះទេ ដូច្នេះមានតែចាំមើល បន្តិចទៀតសិន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rattanak pisey entertainment khmer star