CamNews

តារា 

តើ Mariah Carey និង Nick Cannon លែងលះគ្នា ដោយសារ​ តែ Kim Kardashian មែនរឺ?

Nick Cannon បានបង្ហើបពីការទាក់ទងគ្នាជាមួយ Kim Kardashian នៅក្នុងកិច្ចសំភាសន៏វិទ្យុមួយ កាលពីខែមីនាថា៖ នៅមុនពេលដែល Nick  បានជួបជាមួយ Mariah Carey កាលពីឆ្នាំ ២០០៨ គាត់មានទំនាក់ទំនងគ្នាជាមួយ Kim Kardashian បាត់ទៅហើយ។ នេះគឺជា ចំនុច ដែលធ្វើឲ Mariah​ លែងលះជាមួយគេ ហើយពួកគេទាំងពីរ បានរស់នៅបែកគ្នាតាំងពីខែ ឧសភាមកម៉្លេះ។




នៅក្នុងកិច្ចសំភាសន៏កាលពី ៥ខែមុន Big Boy បានឲ Nick រាប់ឈ្មោះតារា ដែលគេបានដេកជាមួយឲបានប្រាំនាក់។ ហើយ Nick បានរៀបរាប់ មានដូចជា Mariah Carey, Christina Milian, Nicole Scherzinger, Selita Ebanks និង Kim Kardashian។

គេហទំព័រ TMZ បាននិយាយថា៖ Nick បានបញ្ជាក់ថា គាត់ និង Mariah Carey បានលែងលះគ្នាហើយ។ Mariah មានអារម្មណ៏ថា អាម៉ាស់មុខ និងខឹងជាខ្លាំង ដោយសារតែមនុស្សស្រីឈ្មោះ Kim Kardashian។

HollywoodLife.com បានសួរ Nick ​ថា៖ តើវាអាចទៅរួចទេដែលថា Mariah​ ពិតជាមិនស្គាល់ Kim ជា​នរណា? Nick បានសើច ហើយនិយាយ៖ មកពីនាងមិនបានមើលទូរទស្សន៏។ ចំណែកឯ គេហទំព័រ TMZ វិញ បាននិយាយថា នោះគឺជាចំនុច បែកបាក់គ្នា សំរាប់ Mariah ហើយឥលូវនេះការលែងលះ កំពុងរៀបចំធ្វើ រួមទាំងការបែងចែកទ្រព្យសម្បតិ្ត ហើយនិង ការព្រមព្រៀង មើលថែរក្សាកូនភ្លោះរបស់ពួកគេ។






 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  hollywoodlife 


Tags: Nick Cannon Mariah Kim Kardashian