វាគឺជាការពិតដែលមានឆ្កែមួយក្បាលរត់រយៈចំងាយឆ្ងាយដែលឆ្លងកាត់ប្រទេសចិន
ហើយវាមានឈ្មោះថា Xiao Sa។ សត្វឆ្កែវង្វេងផ្លូវមួយក្បាលនេះវាតូចតែខ្លួនមែនពិត
ក៏ប៉ុន្តែចិត្តធំដែលវាបានរត់តាមអ្នកជិះកង់ដែលមានចំងាយដល់ទៅ១៧០០គឺឡូម៉ែត្រ។
ដំណើរផ្សងព្រេងរបស់ឆ្កែ Xiao Sa បានចាប់ផ្តើមនៅលើផ្លូវ Yajiang ខេត្ត Sichuan។ លោក
Zhang Heng ដែលមានវ័យ២២ឆ្នាំហើយក៏ជាសិស្សសាលាមកពី Hubei បានធ្វើដំណើរដោយ
ជិះកង់ក្រោយពីបានបញ្ជប់ការសិក្សា ដោយធ្វើដំណើរទៅ Lhasa ។ នៅពេលនោះគាត់ក៏បាន
ឃើញសត្វឆ្កែមួយក្បាលដែលអស់កំលាំងនៅលើផ្លូវ គាត់និងមិត្តភក្តិរបស់គាត់បានឈប់និង
អោយចំណីវា ដែលក្រោយមកវាក៏បានរត់តាមពួកគេ។ ដំបូងពួកគេបានគិតថា វាគ្រាន់តែរត់
តាមលេងតែប៉ុណ្ណោះ វានិងឈប់រត់តាមនៅពេលណាដែលវាអស់កំលាំង តែរឿងដែលមិនគួរ
អោយជឿនោះគឺថា វាមិនបានបោះបង់ចោលនោះទេ វាបានរត់តាមពួកគេទាំងយប់ទាំងថ្ងៃ
ក្រោយមកពួកគេក៏បានអោយវារត់តាមរហូតដល់ពួកគេបានបញ្ជប់ដំណើរដ៏វែងឆ្ងាយនេះ។
វាគឺជាការសំរេចចិត្តដ៏ត្រឺមត្រូវរបស់អ្នកជិះកង់ ដោយ Xiao Sa បានបញ្ជាក់អោយដឹងថា វាពិត
ជាចង់ចូលរួមជាមួយពួកគេមែន ដែលសរបញ្ជាក់អោយឃើញនៅពេលដែលវាបានរត់លើស
ពី២០ថ្ងៃ នៅតាមផ្លូវទៅ Lhasa ។ វាបានរត់សរុបមានចំងាយដល់ទៅ ១៧០០គឺឡូមែត្រ ដែល
ក្នុងនោះវាបានរត់ឡើងភ្នំដល់ទៅដប់ដែលមានរយៈកំពស់ ៤០០០ ម៉ែត្រ។ បន្ទាប់ពីពួកគេបាន
ជួបឆ្កែមួយក្បាលដ៏គួរអោយស្រឡាញ់នេះ ពួកគេក៏បានបើកគេហទំព័រមួយដែលអោយឈ្មោះ
ថា "Go Go Xiao Sa" ដែលគេហទំព័រនេះត្រូវបានគេចូលទស្សនាដល់ទៅ ៣៧,០០០នាក់ក្នុង
អំឡុងពេល២សប្តាហ៏ និងមានគេ comment ដល់ទៅ៤០០០ឯណោះ នៅពេលដែលពួកគេបាន
បង្ហោះរូបភាពទាក់ទងនិងឆ្កែនេះ។ រឿងរបស់សត្វឆ្កែនេះកាន់តែមានប្រជាប្រិយភាព ដែលមាន
ពេលម្តងនោះ មានអ្នកជិះកង់ផ្សេងទៀតបានរាយការណ៏ថាពួកគេក៏បានជួប Xiao Sa នៅតាម
ផ្លូវដែលពួកគេកំពុងធ្វើដំណើរផងដែរ។ ពួកគេបាននិយាយថា វាពិតជាឆ្លាតខ្លាំងណាស់ ហើយ
ក៏មិនព្រមចុះចាញ់រាល់កាលៈទេសៈណាដែលលំបាកនោះទេ សូម្បីតែការរត់ឡើងភ្នំ ឬក៏មាន
ការនឿយហត់ វាក៏នៅតែបន្តរត់បានដល់ទៅ៦០គឺឡូម៉ែត្រក្នុងមួយថ្ងៃ។ បន្ទាប់ពីដំណើរជិះកង់
ដែលមានរយៈពេល២០ថ្ងៃត្រូវបានបញ្ជប់ លោក Zhang He ដែលជាអ្នកផ្តល់ចំណីកាលពីវា
កំពុងវង្វេងផ្លូវបានហៅវាថា "មិត្តសំឡាញ់" ហើយគាត់បាននិយាយថា៖ ខ្ញុំនិងយកវាទៅផ្ទះ និង
មើលថែរក្សា ដោយសារតែវាបានវង្វេងផ្លូវអស់រយៈពេលយូរ ដូច្នេះវាពិតណាស់ថាត្រូវការផ្ទះ។
មែនហើយ ខ្ញុំពិតជាមានសំណាងដែលមានសត្វចិញ្ចឹមដូច Xiao Sa ។
បើនិយាយពីសកម្មភាពក៏ដូចជាទិដ្ឋភាព ដែល Xiao Sa បានធ្វើដំណើរផ្សងព្រេងអស់រយៈពេល
ជាង២០ថ្ងៃ និងមានរយៈចំងាយដល់ទៅ១៧០០គឺឡូម៉ែត្រ សូមទស្សនានូវវិដេអូខាងក្រោមនេះ
ទាំងអស់គ្នាណា៖
ដោយ ៖ មង្គល
ប្រភព ៖ odditycentral