CamNews

តារា 

Jose Mourinho ខ្មាស់គេឡើង ផ្កាប់មុខ រហូតលែង និយាយរក កីឡាករក្នុងក្រុម Chelsea

ព័ត៌មានកីឡា៖​ សម្ដីថ្នាក់ដឹកនាំ Chelsea ដ៏គួរឲ្យចាប់អារម្មណ៍ក្រៃលែង បានលើកឡើងថា គាត់ខ្មាស់គេ​ណាស់ មិនចង់និយាយរកក្រុមកីឡាករ Chelsea នោះទេ ក្រោយពីក្រុមត្រូវជួបរឿងនឹកស្មានមិនដល់ដូច្នោះ​ ។ 

ក្រុម​ Chelsea បានធ្វើឲ្យថ្នាក់ដឹកនាំ ខកបំណងជាខ្លាំង ខណៈពេលក្រុម ម្ចាស់ផ្ទះ មានឱកាសអាចរក​បានពិន្ទុនាំមុខ ដៃគូរដល់ទៅ​ ២ គ្រាប់ភ្លាមៗ ប៉ុន្ដែបែជាត្រូវ ឲ្យគេបិទជិតឈឹង រហូតដល់ត្រូវគេស៊ីវិញ ៤ គ្រាប់​ផ្ទួនៗ ដល់វគ្គបញ្ចប់ការប្រកួត​ ក្នុងពិន្ទុ ២ ទល់នឹង ៤។ ឆ្លងកាត់ការទទួលរងការអារម៉ាសដូច្នេះ គាត់បានបញ្ជាក់ទៀតថា​ គាត់មិនចង់និយាយជាមួយក្រុម Chelsea​ ទាល់តែសោះ បើសូម្បីតែ ពិភាក្សា​លើ យុទ្ធសាស្រ្ដនៃការលេងក៏ដោយ ។ រឹតតែអាម៉ាសថែមទៀតនោះ គឺទង្វើដែលគាត់​សុំចាប់ដៃ ភាគ្គី​ម្ខាងទៀត ប៉ុន្ដែត្រូវគេបដិសេធ​ចោល​ ហើយ មិនរវីរវល់ជាមួយ គាត់ថែមទៀតផង ។ 

ថ្វីត្បិតតែលោក Jose Mourinho មានការខឹងសម្បើមនឹង កីឡាកររបស់គាត់ក៏ដោយ ប៉ុន្ដែគាត់នៅតែមាន​ទំនាក់ទំនងល្អដដែល ក្រោយថ្ងៃបន្ទាប់ ។ ដែលគាត់ត្រូវ តែមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជា​ថ្នាក់ដឹកនាំមួយរូប ហើយអ្វីដែលសំខាន់គាត់ត្រូវរៀបចំក្រុមឡើងវិញ ដែលត្រូវប្រឈមមុខ ជាមួយក្រុម​ ខ្លាំងៗ ទៀតនៅក្នុងការប្រកួត Premier League វគ្គក្រោយទៀត ។ 

អាន៖ Jose Mourinho ខ្មាស់គេរកលេខដាក់គ្មាន ខណៈគេបដិសេធចាប់ដៃ ហើយក្រុមត្រូវចាញ់គេទៀត

ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal


Tags: Sport News Chelsea