យានយន្ដ ៖ ផ្ដើមចេញពីការចាប់អារម្មណ៍លើកដំបូងបង្អស់ ជាមួយផលិតផលក្រុមហ៊ុន Lexus នូវម៉ូដែល Lexus Rx 350 ដែលជាម៉ូដែល ទទួលបានការពេញនិយមខ្ពស់ក្នុងសង្គមអ្នកប្រើប្រាស់រថយន្ដទំនើប ។ ដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ចាំបាច់នេះ ក្រុមហ៊ុន ក៏សម្រេចបាននូវស៊េរីថ្មីមួយទៀតផងដែរ សម្រាប់ឆ្នាំថ្មីខាងមុខនេះ នោះគឺ Lexus Rx 350 F Sport 2016 ។
Lexus RX 350 F Sport 2016 ត្រូវបានក្រុមហ៊ុន ធ្វើការឧទ្ទេសនាមថា ជាម៉ូដែលមួយ ដែលប្រើសមាភាព រូបរាងស្រស់សង្ហារ ឆើតឆាយ ព្រមទាំងប្រណិតជាងម៉ូដែលណាៗទាំងអស់ ។ លក្ខណៈសម្បត្ដិខាងក្រៅដែល តួអង្គមួយនេះបានអួតបង្ហាញ ត្រូវបានក្រុមហ៊ុនរំពឹងទុកថា អាចនឹងមានការជោគជ័យច្រើន លើទីផ្សារប្រកួតប្រជែង ក្នុងឆ្នាំថ្មីខាងមុខនេះ ។
មុនពេល ម៉ូដែលមួយនេះ ត្រូវបានរំកិលចូលក្នុងទីផ្សារប្រកួតប្រជែង ក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមផងដែរថា ម៉ូដែលមួយនេះ មិនត្រឹមតែលេងរូបរាងដ៏ស្រស់ឆើតឆាយរបស់ខ្លួននោះទេ ថែមទាំងបំពាក់មកជាមួយនូវ បច្ចេកវិទ្យាកាន់តែទំនើបថែមទៀត ដែលគ្របដណ្ដប់ស្ទើរតែគ្រប់ប្រព័ន្ធគ្រប់គ្រងទាំងអស់ នៃតួរថយន្ដទាំងមូល។
ក្រៅពីរូបរាងដ៏ស្រស់សង្ហានឹងទំនើបនេះទៅ Lexus RX 350 F Sport 2016 ក៏ត្រូវបានភ្ជាប់មកជាមួយនូវ សមាសភាពកម្លាំងម៉ាស៊ីន ដល់ទៅចំនួន ៦ ម៉ាស៊ីន (V6) ត្រូវនឹងខ្នាតរង្វាស់ស៊ីយូប្រេង ៣.៥ Liter និង ទំហំម៉ាស៊ីនគឺ ៣០០ សេះ បញ្ជាលើប្រអប់លេខអូតូ ស្មើរនឹង ៨ លេខ ដែលអាចបញ្ជាល្បឿនរថយន្ដឲ្យរត់បានលឿនបំផុតដល់ទៅ ២០០ គ.ម/ម៉។ ចំណែកតម្លៃរវិញគឺ ៤២០០០ ដុល្លារ ។
ទស្សនារូបភាពបន្ថែមខាងក្រោម ៖
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ Topspeed