CamNews

តន្រ្តី 

អាយុ ៧ ឆ្នាំ Rap ឡូយជាង Justin Bieber ទៅទៀត!

Matty B ឈ្មោះពិតគឺ Matthwn Barrett អាយុទើបតែ ៧ ឆ្នាំប៉ុណ្ណោះតែគេកំពុងតែល្បីពេញ Youtube
តាមរយៈវីដេអូច្រៀង Cover បទចម្រៀង Boyfriend ដ៏ល្បីរបស់ Justin Bieber។

វីដេអូចម្រៀង Cover របស់ក្មេងអាយុ ៧ ឆ្នាំរូបនេះទទួលបានការចូលទស្សនាដល់ទៅជាង ២១ លាន
ដងនៅក្នុងរយៈពេល ២ ខែប៉ណ្ណោះ។ Matty គឺជាតារា Rap វ័យក្មេងមួយរូបដែលទទួលបានប្រជាប្រិយ
ភាពលើ Youtube ទោះបីជាខ្លួនទើបតែមានអាយុ ៧ ឆ្នាំក្ដីក៏គេអាចច្រៀងបានរហូតដល់មានអ្នកប្រើ
ប្រាស់បណ្ដាញសង្គម Youtube មួយចំនួននិយាយថាគេអាចច្រៀងបានល្អជាង Justin Bieber ទៀតផង។

ដោយ៖ នីតា
ប្រភពពី៖​ Zing 


Tags: matty b justin bieber