CamNews

ព័ត៌មានអន្តរជាតិ 

ពូជស្វាគ្រោះថ្នាក់ប្រភេទថ្មី ត្រូវបានរកឃើញ ខណៈពិសអាចសម្លាប់ មនុស្សបានយ៉ាងងាយ

អន្តរជាតិ ៖ ​ ពូជស្វាប្រភេទថ្មី   មានពិសអាចសម្លាប់មនុស្សបានយ៉ាងងាយ ត្រូវបានអ្នកវិទ្យា
សាស្រ្តអះអាងអោយដឹងថា ទើបតែបានរកឃើញនាពេលថ្មីៗនេះ នៅឯ Borneo នេះបើយោង
តាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស ស្កាយ កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ថ្វីបើតែវាមើលទៅរាងគួរអោយស្រលាញ់បន្តិចមែនតែកុំភ្លេចអោយសោះ
ថា  វាគឺជាពូជស្វាមួយដែលមានគ្រោះថ្នាក់ជាទីបំផុត   រហូតដល់ថ្នាក់អាចសម្លាប់មនុស្សបាន
ប្រសិនបើវាបានខាំនរណាម្នាក់ហើយនោះ។

លើសពីនេះទៅទៀត បើយោងតាមសម្តីអ្នកជំនាញ Anna Nekaris មកពីសកវិទ្យាល័យ Oxfo-
rd Brookes បានបន្ថែមអោយដឹងថា ពូជស្វា  Nycticebus kayan ដែលជាពូជស្វាប្រភេទថ្មីនេះ
គឺជាពូជសត្វស្វាមួយ   ដែលមានគ្រោះថ្នាក់ជាទីបំផុត  ហើយវាចូលចិត្តចេញមករកស៊ីតែនៅ
ពេលយប់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះ   មកទល់នឹងពេលនេះ  ប្រភេទពូជស្វាដ៏មានគ្រោះថ្នាក់មួយនេះ ត្រូវបាន
កត់ត្រាចូលក្នុងបញ្ជី ពូជសត្វដែលមានគ្រោះថ្នាក់ជាទីបំផុត ស្របពេលដែលថ្មីៗនេះ អ្នកវិទ្យា
សាស្រ្ត ទើបតែបានរកឃើញនៅលើប្រជុំកោះ Borneo ដែលជាកោះធំបំផុតលំដាប់ទី៣ របស់
ពិភពលោកមានទីតាំងស្តិតនៅក្នុងប្រទេស ឥណ្ឌូណេស៊ី៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange entertainment