CamNews

ព័ត៌មានអន្តរជាតិ 

តំបន់សង្គ្រាម អាក្រក់បំផុត ជាផ្លូវការ យល់ព្រម បទឈប់បាញ់ ខណៈនៅមិនទាន់ច្បាស់ការណ៍

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីសម្របសម្រួល អេហ្ស៊ីប ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានចេញផ្សាយ សម្រង់អត្ថបទ សារព័ត៌មាន អោយដឹងថា អ៊ីស្រាអែល និង ប៉ាឡេស្ទីនក្នុងនោះ ក៏រួមមានក្រុមឧទ្ទាមហាម៉ាស ដូចគ្នាដែរនោះ ភាគី    ទាំងអស់  បាន យល់ព្រម និងសម្រេច ទៅលើ បទ ឈប់បាញ់រយៈពេល​ ៧២ ម៉ោង ដើម្បីមនុស្សធម៌ នៅក្នុងតំបន់ ហ្គាសា ស្របពេលដែល សេចក្តីរាយកា រណ៍បញ្ជាក់បានថា បទឈប់បាញ់មួយនេះ នឹងចាប់ផ្តើម នៅ វេលាម៉ោង  ៨ (ម៉ោងក្នុងស្រុក ប្រទេស អ៊ី ស្រាអែល) នៅថ្ងៃអង្គារនេះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ប្រទេស អ៊ីស្រាអែលខ្លួនឯង    បាន អនុវត្តបទឈប់បាញ់រយៈ ពេលត្រឹមតែ ៧ ម៉ោង ដោយអោយឈ្មោះថា បទឈប់បាញ់ "បង្អួចមនុស្សធម៌"  នៅក្នុងតំបន់ហ្គាសា តែ ដឹងអីថា ក្នុងរយៈពេលដ៏ខ្លី ប្រតិបត្តិការយោធា ដោយ  បាន ការវាយប្រហារ បាញ់បោះ គ្រាប់ម៉ីស៊ីល​និង គ្រាប់រ៉ុកកែត ត្រូវបានធ្វើឡើង និងវាយប្រហារ សាជាថ្មី ។

គួរបញ្ជាក់ថា បើយោងតាមសម្តីមន្រ្តីសុខាភិបាល តំបន់ហ្គាសា អោយដឹងថា​ ពលរដ្ឋប៉ាឡេស្ទីន ច្រើន ជាង ១៨០០ នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិច រយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ ស្របពេល ដែលជនស៊ីវិល អ៊ីស្រាអ៊ែល ក៏ដូចជា​កងកម្លាំង និងពលទាហាន ៦៧ នាក់ ស្លាប់បាត់បង់ជីវិតដូចគ្នាដែរ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Israel Gaza Hamas