ទ្វីបអាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាពនៃត្រីបាឡែន លោតត្រដាងខ្លួនលើផ្ទៃទឹកនៅ
ឯតាមឆ្នេរសមុទ្រមួយ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។
រូបភាពនៃត្រីបាឡែនចេះហោះលើផ្ទៃទឹកនេះ ត្រូវបានផ្ដិតរូបភាពដោយលោក Jon Cornforth
ជាជនជាតិអាមេរិក។ លោក Jon បាននិយាយថា រូបភាពដែលមើលទៅស្ទើរតែមិនគួរអោយ
ជឿនេះ ត្រូវបានលោកផ្ដិតរូបភាពពីតំបន់ឆ្នេរTonga ប្រទេសនូគូអាឡូហ្វា ទ្វីបអាមេរិក។តាម
ការអោយដឹងពីក្រុមអ្នកជំនាញនៃប្រទេសនេះ បានអោយដឹងថា ត្រីបាឡែនដែលចូលចិត្ដ
លោតបំផ្លោងខ្លួនលែងលើទឹកនេះ គឺមានទម្ងន់រាប់តោន និងមានប្រវែងប្រមាណជា ៥ម៉ែត្រ
ឯណ្ណោះ។
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail