ព័ត៌មានអន្តរជាតិ ៖ បាឡែនជិត ២០០ ក្បាល បានជួបនឹងគ្រោះ អាក្រក់ ចំ ពេលតែមួយ ពោលបាឡែន ទាំងអស់បានជាប់កឿង នៅកោះ South Island របស់ប្រទេស New Zealand ខណៈក្រុមការងារស្ម័គ្រចិត្ត និងជួយសង្គ្រោះ បានប្រឹងប្រែងជាខ្លាំង ក្នុងការជួយបាឡែនទាំងនោះ ។
នាយកដ្ឋានអភិរក្ស បញ្ជាក់អោយដឹងថា ជាគ្រោះ អាក្រក់បាត់ទៅ ហើយ ក្នុងចំណោម បាឡែនយក្ស ជិត ២០០ ក្បាល ដែលបានជាប់កឿងនោះ រាប់ សិបក្បាល បានងាប់អស់ នៅឯ ឈូងសមុទ្រ Golden Bay នាកោះ South Island ។ ប្រសិនបើការប៉ុនប៉ងជួយសង្គ្រោះ ពួកគេ ដោយព្យាយាម ធ្វើអោយបាឡែនទាំង នោះអណ្តែតឡើងវិញ មិនទទួលបានជោគជ័យ ក្នុងថ្ងៃសុក្រនោះទេ ក្រុមជួយសង្គ្រោះត្រូវរង់ចាំរយៈពេល ២៤ ម៉ោងក្រោយ ដើម្បីអោយទឹកជោរសាជាថ្មី ។ មន្រ្តីផ្លូវកា រ ក្នុងស្រុក អះអាងអោយដឹងថា ករណីលើក នេះគឺជា ឧបទ្ទេវហេតុអាក្រក់ និងធំបំផុតសម្រាប់រយៈពេល ១០ - ១៥ ឆ្នាំចុងក្រោយនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជាញឺកញាប់ តំបន់នេះ តែងតែមានឧបទ្ទេវហេតុ ដូចនេះ តួយ៉ាង ករណីជាប់កឿងផ្ទាល់តែម្តង ។ ក្រុមអ្នកជំនាញអោយដឹងថា តំបន់ទឹករាក់ ខាងលើ ហាក់បី ដូចជាបានបំ ភ័ន បាឡែនយក្សទាំងនោះ ដោយបានរារាំងសមត្ថភាពពួកវា ក្នុងការហែលត្រួសត្រាយផ្លូវ ។ វិនាទី ដែល បានឡែនទាំងនោះ ជាប់កឿង ច្បាស់ណាស់ ជីវិតរបស់ពួកវា ប្រឈមនឹងហានិភ័យជាខ្លាំង រួមមានដូចជា កំដៅព្រះអាទិត្យ និង ខ្សោះទឹកជាដើម ។
របាយការណ៍បញ្ជាក់អោយដឹងថា ៖ បាឡែនយក្ស ជិត ២០០ ក្បាលទាំងនោះ ដែល បានជាប់កឿង ជាប្រ ភេទត្រីបាឡែន មានឈ្មោះថា Pilot Whales ។ Pilot Whales អាចធំធាត់ និងមានប្រវែងដល់ទៅ ៦ ម៉ែត្រ ជាពូជបាឡែនមួយ ដែលជាញឹកញាប់ សំបូរនៅក្នុងដែនទឹក នៃទឹកដី ប្រទេស New Zealand ។ លោក Andres Lamason មកពីនាយកដ្ឋាន អភិរក្សអោយដឹងថា ហោចណាស់ ក៏ត្រូវ ការចំណាយពេលមួយថ្ងៃ ក្នុងការជួយសង្គ្រោះពួកវា តែពួកយើងមិនទាន់ហ៊ានសន្មត់ ក្នុងការរក្សាអាយុជីវិតពួកវាបាននោះទេ ផ្ទុយ ទៅវិញ ក្រុមអ្នកជំនាញ ក៏មិនទាន់ច្បាស់ការណ៍នៅឡើយ ថាតើ មូលហេតុអ្វី បានជាបណ្តាលអោយមាន ក្រុមបាឡែនយក្សទាំងនេះ ហែលមកកាន់តំបន់ទឹករាក់ ក្បែរឆ្នេរដូចនេះទៅវិញ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី