CamNews

ព័ត៌មានអន្តរជាតិ 

ឆ្មក់ចាប់បាន ជនសង្ស័យ ២ នាក់ កណ្តាលក្រុង ពីសំណាក់ក្រុម ប្រឆាំងភារវកម្ម

ព័ត៌មានអន្តរជាតិ ៖ បុរស ២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងស៊ីដនី ក្នុងដំណើរការ ស៊ើបអង្កេត របស់ ក្រុម    ប្រឆាំងភេរវកម្ម បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី តូនី អាប់បុតត៍ បានព្រមាន ចំ ពោះ ករណីភេរវកម្ម ដូចការ ឡោមព័ទ្ធ ហាង កាហ្វេ ម៉ាទីន   ដែលជនរងគ្រោះ ២នាក់ និងខ្មាន់ កាំ ភ្លើងម្នាក់ ត្រូវបានបាញ់សម្លាប់កាលពី សប្តាហ៍មុន ។


ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះឲ្យដឹងថា នៅក្នុង ប្រតិ បត្តិការ ប្រឆាំង ភេរវកម្មនេះ បុរសម្នាក់  វ័យ  ២០   ឆ្នាំ  ត្រូវបានចាប់ខ្លួននៅក្នុងលំនៅដ្ឋាន របស់គេ កាល ពីថ្ងៃអង្គារ ម្សិលមិញនេះ និង ស្ថិតក្រោមការចោទប្រកាន់ ជា មួយនឹងឯកសារ ដែលពាក់ព័ន្ធ នឹងបក្ខពួកក្រុមវាយ ប្រហារភេរវកម្ម ដែលប្រឈមនឹងបទល្មើសជាការពិន័យអតិបរមានិងត្រូវជាប់ ពន្ធនាគាររយៈពេល ១៥ឆ្នាំ ។

ដោយឡែក   បុរសទី២ វ័យ ២១ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ដូចគ្នាដែរ ត្រូវបាន ចោទ ប្រ កាន់ពីបទ ហាម ឃាត់ការត្រួតពិនិត្យរបស់ក្រុមការងារ នឹងត្រូវបានអនុវត្តការពិន័យ ដាក់ពន្ធនា គារ រយៈពេល ២ឆ្នាំ ។


ក្រុមការងារចុះត្រួតពិនិត្យ បានធ្វើការ ដើម្បីតាមដានអ្នកទាំងឡាយណា ដែលមានការពាក់ព័ន្ធនឹង ក្រុមភេរវកម្ម មក ពីតំបន់ណាមួយ ឬក៏ចាកចេញពីប្រទេសអូស្រ្តាលី ហើយមានការពាក់ព័ន្ធ នឹងនរ ណាម្នាក់ ដែលបាន ធ្វើសកម្មភាព ណាមួយ ពាក់ព័ន្ធនឹងបច្ចេកវិទ្យា រួមទាំងប្រព័ន្ធ អ៊ិនធើណែត ។

ស្នងការប៉ូលិស សន្ដិសុខជាតិ សហព័ន្ធអូស្រ្តាលី លោក Michael   Phelan បានឱ្យដឹង ក្នុង សេចក្តី ថ្លែង ការណ៍មួយ ថា ប្រតិបត្តិការនេះ គឺសម្រាប់គ្រប់បណ្ដាភ្នាក់ងារទាំងអស់ ដែលអាចកត់សម្គាល់ បានថា តើវាមាន សារៈសំខាន់បែប ណា ក្នុងការបញ្ចេញសកម្មភាពជាបន្ទាន់ដើម្បីការពារសមាជិក ជាជន គ្មានកំហុស នៅក្នុងសហគមន៍ ដែលជាមុខ សញ្ញាហាមឃាត់ ៕

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ និង ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney Whale