ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនដៃដល់ ដៃប្រដាប់ដោយកាំភ្លើងនោះ បានចាប់មនុស្សច្រើននាក់ ធ្វើជាចំណាប់ខ្មាំង នៅឯហាងកាហ្វេក្នុងស្រុកមួយកន្លែង មានទីតាំង ស្ថិតនៅចំ កណ្តាលក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ចុះផ្សាយ ដោយ ទំព័រសារព័ត៌មានបរ ទេស ប៊ីប៊ីស៊ី ។
រូបភាព ដកស្រង់ចេញពីខ្សែអាថ៍វីដេអូ ចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក ប្រទេសអូស្រ្តាលីត្រូវបាន គេមើលអោយឃើញថា ហោចណាស់ មនុស្ស ៣ នាក់ ជាចំណាប់ខ្មាំង ត្រូវបុរស ជាខ្មាន់កាំភ្លើង ចាប់ ជាចំណាប់ខ្មាំងនោះ បង្ខំអោយឈរ លើកដៃឡើង បែរទៅកញ្ជក់ខាងក្រៅហាងអមជាមួយនឹងទុកជាតិ ខ្មៅមានសរសេរអក្សរ អារ៉ាប់ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីស រាប់រយនាក់ ភ្លាមៗបានចុះអន្តរាគមន៍ ដោយបិទ សង្កាត់ពាណិជ្ជកម្ម កណ្តាល សង្កាត់ Martin Place មានទីតាំងស្ថិតនៅ ចំចំនុចកណ្តាលទីក្រុង ស៊ីដនី ផ្ទាល់តែម្តង ។ ក្នុងនោះ មន្រ្តីប៉ូលីស ចុះអន្តរាគមន៍ ក៏បានប្រកាស ព្រមានអោយ ក្រុមមនុស្សរស់នៅ ជុំវិញទីនោះ ធ្វើការជម្លៀសខ្លួន ។
អ្នកយកព័ត៌មាន សាជីវកម្ម ផ្សព្វផ្សាយអូស្រ្តាលី អោយដឹងថា មានករណីផ្ទុះអាវុធនៅកន្លែងកើតហេតុ ពោលនៅក្នុងហាងកាហ្វេ ជ្រកក្រោមស្លាកសញ្ញា Lindt chocolate cafe ផ្ទាល់តែម្តង ក៏ប៉ុន្តែត្រង់ប្រការ នេះពុំទាន់មានការគូសបញ្ជាក់ច្បាស់ការណ៍នៅឡើយទេ ។ ដោយឡែក យោង តាមសម្តីមន្រ្តីប៉ូលីស ក្នុងស្រុកអោយដឹងថា ពុំមាននរណាម្នាក់ រងគ្រោះ របួសធ្ងន់ ឬស្រាល ក្នុង ហេតុការណ៍លើកនេះនោះ ទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី