ព័ត៌មានអន្តរជាតិ ៖ វ័យ ១៩ ឆ្នាំ ក្មេងប្រុសជំទង់មួយរូប បានស្លាប់បាត់បង់ជីវិត ខណៈ ៥ នាក់ផ្សេងទៀត ក្នុងនោះរួមមាន ម្នាក់ មានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ ពី បានរកឃើញជាក់ ស្តែងអោយដឹងថាបានប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ នៅក្នុងកម្មវិធី រាំកំសាន្តមួយ នាថ្ងៃអាទិត្យកន្លង ទៅនេះ នៅក្នុងទីក្រុង ស៊ីដនី ប្រទេស អូស្រា្តលី នេះបើយោងតាមការគូសបញ្ជាក់ អោយដឹងពីមន្រ្តីផ្លូវការ អំឡុងថ្ងៃច័ន្ទ ម្សិលមិញ ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា យុវជនខាងលើ បានដួលសន្លំ នៅក្នុងកម្មវិធីរាំកំសាន្តមួយដែលមាន មនុស្សចូលរួមដល់ទៅ ១៦,០០០ នាក់ មុននឹងនាំខ្លួនគាត់ទៅកាន់មន្ទីរពេទ្យទីកន្លែងដែលមានការផ្សាយ អោយដឹងថា គាត់បានស្លាប់បាត់ទៅហើយ ។ ដោយឡែក ក្រុមមនុស្ស ៥នាក់ឯទៀតដែលចាប់បញ្ចូនទៅ កាន់មន្ទីរពេទ្យដូចគ្នានោះ ខ្លះនៅមានសភាពធ្ងន់ធ្ងរនៅឡើយ គ្រាន់តែថា ពុំមានការ គម្រាមគំហែងដល់ អាយុជីវិត ។
អ្នកនាំពាក្យអោយមន្រ្តីប៉ូលីស គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ រួមអោយដឹងថា ៖ បើទោះបីជា មន្រ្តី ប៉ូលីសខិតខំប្រឹងប្រែង ក្នុងការធានាអោយបាន ការចូលរួម ក្នុងកម្មវិធីមាន មនុស្ស ម្នា ច្រើនលើសលប់ លើកនេះ មិនមានហានិភ័យ ក្នុងការប៉ះពាល់អាយុជីវិតយ៉ាងណាក៏ ដោយចុះ ក៏ប៉ុន្តែបុរសម្នាក់ បានស្លាប់ បាត់ទៅហើយ ខណៈច្រើននាក់ផ្សេងទៀត រងរបួសនៅឡើយ កំពុង សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្នុងស្រុក Westmead ។
យ៉ាងណាមិញ មន្រ្តីប៉ូលីសនឹងបន្តប្រើប្រាស់ សុនខ ហិតក្លិនក្នុងការស្រាវជ្រាវខណៈមានជំនឿជាក់អោយ ថាក្រុមមនុស្សមួយចំនួនអាចនឹងនាំមកនូវជាមួយនឹង ការប្រើប្រាស់ថ្នាំញៀន ។ បើសិនណា មានការរក ឃើញការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ពិតប្រាកដមែននោះ បុគ្គល នោះ នឹងប្រឈមមុខក្នុងការ ចាប់ឃាត់ខ្លួន ។ គួរបញ្ជាក់ថា ក្រុមមនុស្ស ៣ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ពីបទចែកចាយសារធាតុញៀន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ