រថយន្ត Toyota Highlander បានបង្ហាញនូវរូបរាងថ្មី របស់ខ្លួន យ៉ាងទំនើប ដែលផលិតផ្តោត
សំខាន់ទៅគុណភាព និងបច្ចេកវិជ្ជាខ្ពស់សំរាប់បំពាក់នៅលើរថយន្តប្រភេទនេះ។ ការរចនា
នូវម៉ូដថ្មីដ៏ស្រស់ស្អាត ជាមួយនឹងរូបរាងខាងក្រៅដ៏ល្អឥតខ្ចោះកាន់តែទាក់ទាញ អមជាមួយ
នឹងសំបកកង់ Sport និងអំពូលបំភ្លឺ LED ដ៏ភ្លឺចែងចាំង។
ម្យ៉ាងវិញទៀត រថយន្ត Toyota Highlander ស៊េរីថ្មី ឆ្នាំ២០១៤ ម៉ូដែលនេះ ត្រូវផលិតឡើង
បំពាក់ជាមួយនឹងប្រព័ន្ធ Hybrid កាន់តែស៊ីសំាងតិចជាងមុន តាមលក្ខណៈស្តង់ដារអន្តរជាតិ
មាន ៤ម៉ាស៊ីន កម្លាំងម៉ាស៊ីន ២,៧ បំពាក់ប្រព័ន្ធ Bluetooth ដ៏ប្រណិតនៅខាងក្នុង និង មាន
តម្លៃ ៤៧,៣០០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ motortrend