CamNews

ព័ត៌មានជាតិ 

ពិពណ៌ឧស្សាហកម្មចំណីអាហារអន្តរជាតិ នៅ ប្រទេស វៀតណាម ឆ្នាំ 2016

នៅទីក្រុងហូជីមីង ៖ ការរំពឹងទុករបស់ឧស្សាហកម្ម គឺជាពិពណ៌ឧស្សាហកម្មចំណីអាហារអន្តរជាតិ​នៅប្រទេស​វៀតណាម​ ឆ្នាំ 2016 (Vietnam Foodexpo 2016) នឹងក្លាយជា​ព្រឹត្តការណ៍នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ថ្នាក់​ជាតិដ៏វិសេសវិសាលបំផុតដែលផ្តោតទៅលើផលិតផលកសិកម្ម អាហារសមុទ្រ និង​ឧស្សាហកម្ម​ចំណី​អាហារ​នៅក្នុងប្រទេសវៀតណាម។  ក្រៅពីនេះ ការពិពណ៌នេះមិនត្រឹមតែ​ជា​ការ​ពិពណ៌ដ៏​ធំ និងជា​ព្រឹត្តការណ៍​ដ៏ទូលំ​ទូលាយ​ជាគេបំផុតនោះទេ ប៉ុន្តែនឹងលើស​ពីស្តង់ដារ​អន្តរជាតិទៀតផង។  ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម (ដែលរដ្ឋាភិបាលបានប្រគល់កិច្ចការឱ្យ) នឹងត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការតាំងពិពណ៌នេះ។ ក្រសួងនេះ​បានផ្ទេ​រភារ​កិច្ច​ទៅឱ្យភ្នាក់ងារផ្សព្វផ្សាយ​ពាណិជ្ជកម្មរបស់ខ្លួន​ក្នុងការ​សម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំការ​តាំងពិពណ៌​ដោយ​ផ្ទាល់។ ការរៀបចំនេះ​នឹងត្រូវស្របជាមួយគម្រោងរបស់កម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មថ្នាក់ជាតិ ​ដោយ​មានការសហការ​ជាមួយការ​​ផ្តល់យោបល់ផ្នែកបច្ចេកទេសពីអ្នកជំនាញខាងពិពណ៌មកពីអឺរ៉ុប។


 

ជាមួយនឹងប្រធានបទ “Better food, better life” ពិពណ៌ Vietnam Foodexpo 2016 នឹងក្លាយជា​ឱកាស​ដែលមិនអាចខកខានបានសម្រាប់អាជីវកម្មដើម្បីណែនាំ និងផ្សព្វផ្សាយនូវយីហោ ផលិតផល និងសេវាកម្ម ដូចជា ការស្វែករកគ្រឿងចក្រ ដំណោះស្រាយផ្នែកបច្ចេកវិទ្យា និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​គ្នា។ ការពិពណ៌នេះ​ក៏ជា​ស្ពាន​តភ្ជាប់ដ៏លឿនបំផុត ហើយជាចរន្តដែលមានប្រសិទ្ធភាព និងគួរឱ្យ​ជឿ​ទុកចិត្ត ក្នុងការជួយជំរុញ​ខាងផ្នែក​អាជីវកម្មឱ្យធ្វើដំណើរ ហើយពង្រីកទៅកាន់បរទេស និងទៅក្នុងទីផ្សារ​ប្រើ​ប្រាស់​ក្នុងស្រុកតាមរយៈការប្រជុំ និងភ្ជាប់​​ដោយផ្ទាល់ជាមួយប្រព័ន្ធចែកចាយលក់ដុំ និងលក់រាយ ដែលជាដៃគូ និងវិនិយោគ​គិននាំចូល​សំខាន់ៗ​នៅក្នុង​ឧស្សាហកម្មចំណីអាហារ ដោយជំរុញ និងលើក​ទឹក​ចិត្ត​ការបង្កើតទីផ្សារឱ្យមានលក្ខណៈល្អ សម្រាប់​​អាជីវកម្ម​​កែច្នៃម្ហូបអាហារ។

​ទំហំនៃពិពណ៌ Vietnam Foodexpo 2016 នឹងមាន​ស្ដង់ចំនួន​ 500 ដោយក្នុង​នោះ​មាន​ស្ដង់​ក្រុមហ៊ុន​ក្នុងស្រុក និងបរទេសចំនួន 300 ស្ដង់មកពី 30  ខេត្តក្រុងទូទាំង​ប្រទេស និង​មាន​ 15 ប្រទេស​ចូលរួមពិពណ៌ ដែល​ត្រូ​វការទំហំពិពណ៌ចំនួន  ​ 10,000 ម៉ែត្រការ៉េ។ ឥឡូវនេះការពិពណ៌សូម​ស្វាគមន៍​សម្រាប់ការចុះឈ្មោះ​ និង​មតិតបដ៏មាន​តម្លៃ​ដែល​បានមក​ពីអាជីវកម្ម និង​ស្ថាប័នទាំងឡាយ​មកពី​ក្នុង​ស្រុក និង​បរទេស​។



ពិពណ៌ Vietnam Foodexpo 2016 ​នឹង​ទាក់ទាញ​ទំនិញ​ដ៏ច្រើនសំបូរបែប​​​សម្រាប់​តាំង​ពិពណ៌ រួមមាន ៖ បន្លែ (ស្រស់ ក្រៀម ច្រកកំប៉ុង និង​កក) អាហារសមុទ្រ (កក ច្រកកំប៉ុង និងកែច្នៃ) ភេសជ្ជៈ (ស្រា ស្រាបៀរ និង​ភេសជ្ជៈជាច្រើនទៀត) តែនិងកាហ្វេ គ្រឿងផ្សំអាហារ (អង្ករ គ្រាប់ធញ្ញជាតិ ប៊ីចែង ទឹកជ្រលក់...) អាហារកែច្នៃ (ដំណាប់ ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ អាហារច្រកកំប៉ុង និងកែច្នៃ មី និងអាហារពិសេសៗ​ជាច្រើនទៀត) រួមទាំង​បច្ចេកវិទ្យា​និងគ្រឿងចក្រ​​សម្រាប់កែច្នៃ​អាហារ។​ តើផលិតផល​អាជីវកម្មរបស់លោក​អ្នកសាកសមនៅទីនេះដែរឬទេ? បង្ហាញ​ផលិតផល របស់លោកអ្នកនៅ​ក្នុងពិពណ៌ Vietnam Foodexpo 2016!

ពិពណ៌ Vietnam Foodexpo 2016 ​គឺជាបង្ហាញ​ការរៀបចំស្ដង់ដ៏គួរ​ឲ្យទាក់ទាញ​របស់​ក្រុមហ៊ុន សាជីវកម្ម ម៉ាកយីហោល្បីៗ សហគ្រាសធុនតូចនិងមធ្យម​ (SMEs) ជាច្រើនដែល​ប្រតិ​បត្តិការ​​នៅ​ក្នុង​​​ឧស្សាហកម្ម​ចំណី​អាហារ​របស់វៀតណាមនិង​ទូទាំងសកលលោក។ ការ​បង្ហាញ​​​ពីផលិត​​​ផល​ដែលមាន​គុណ​ប្រយោជន៍ ការ​រួមចំណែកក្នុងការ​លើកកម្ពស់កេរ្ដិ៍ឈ្មោះ ស្ថានភាព គុណភាព និង​គុណ​តម្លៃខា​ង​ក្នុ​ង​​នៃការ​ពិពណ៌។​ ក្រៅពី​ម៉ាកយីហោ​ឈាន​មុខគេ​នៅក្នុង​ឧស្សាហកម្ម​ចំណីអាហារ​ដែល​មានវត្តមាន​នៅក្នុងការតាំងពិពណ៌ មិនថានៅឆ្នាំណាឡើយ ចំនួន​​អាជីវកម្មថ្មីសំខាន់ៗ​កំពុង​តែចុះបញ្ជី​សម្រាប់​ការ​តាំង​​ពិពណ៌ Vietnam Foodexpo 2016  ជាការឆ្លុះបញ្ចាំង​អំពីភាពជោគជ័យ​ និង​ប្រកបដោយ​ជំនាញ​​​វិជ្ជាជីវៈនៃ​ការពិពណ៌។



ពិពណ៌ Vietnam Foodexpo 2016 មាន​កិត្តិយសទទួលស្វាគមន៍​គណៈប្រតិភូ​អាជីវកម្ម​មកពី​ប្រទេស​អ៊ីតាលីក្នុងនាមជាអ្នកតាំងពិពណ៌កិត្តិយស។ អាជីវកម្ម​របស់អ៊ីតាលីមួយចំនួននាំយក​ផលិ​ត​ផលដោយ​ប្រើបច្ចេកវិទ្យាចុងក្រោយ​ និងប្លែកគេសម្រាប់ការតាំង​ពិពណ៌ ដែលតំណាង​ឲ្យ​ឧស្សាហកម្ម​ចំណីអាហារ​ឈាន​មុខគេក្នុងពិភពលោក​របស់អ៊ីតាលី។ បន្ថែម​ពីនេះ និងគួរឲ្យ​កត់​សម្គាល់​ផងដែរ​នោះ​គឺ​ក្រុមគណៈប្រតិភូ​នាំចេញ​ជនជាតិអ៊ីតាលីនឹងមក​ទស្សនា​ពិពណ៌ Vietnam Foodexpo 2016 ដើម្បី​ស្វែងរក​ដៃគូរនាំចេញ​វវៀតណាម​ដោយមានប្រសិទ្ធភាពនិង​ភាពទុកចិត្ត។

សម័យបច្ចេកវិទ្យាសម្រាប់កែច្នៃចំណីអាហារ ​(Foodtech)  និង​ក្លាយ​ជាបច្ចេកវិទ្យាមួយ​ដ៏សំខាន់​នៅ​ក្នុងការ​ពិពណ៌ Vietnam Foodexpo 2016 ដោយ​បង្ហាញពី​បច្ចេកវិទ្យា​និងម៉ាស៊ីន​ទំនើប​សម្រាប់​ផលិតកម្ម​ធំៗ និងការកែច្នៃ​ផលិតផលចំណីអាហារគុណភាពខ្ពស់​ជាមួយ​ការបន្ថែមគុណតម្លៃ និង​តម្លៃ​ប្រកួតប្រជែង​ ការគាំទ្រ​សហគ្រាស​នាំចេញចំពោះការអភិវឌ្ឍន៍ប្រកបដោយ​និរន្ដភាព ជាពិសេស​នៅក្នុង​បរិបថ​សេដ្ឋកិច្ច​វៀតណាម​ដែល​ឈានទៅ​រកការ​ធ្វើសមាហរណកម្ម​ដ៏ធំទៅក្នុង​សេដ្ឋកិច្ចសកល។



Vietnam Foodexpo 2016 នឹងជាព្រឹត្តិការណ៍កំរិតខ្ពស់បំផុត នៅពេលសន្និសីទ​​លើកទីបីស្តីពីឧស្សា ហកម្ម​អាហារ របស់ប្រទេសវៀតណាម (អាហាររៀតណាម) ធ្វើកិច្ចប្រជុំនៃក្រុមហ៊ុន នាថ្ងៃទី 17 ខែវីច្ឆិកា ឆ្នាំ 2017។ សន្និសីទនេះនាំយកវាគ្មិនអន្តរជាតិ និងជាតិ  ពិភាក្សាអំពីយុទ្ធសាស្ត្រយីហោផលិតផលជាតិ វៀត ណាមសម្រាប់ឧស្សាហកម្មអាហារ។ លើសពីនេះទៀត វាជាវេទិកាសម្រាប់ចែករំលែកចំណេះដឹងដែលមានប្រ យោជន៍ និងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដែលទាក់ទាងនឹងផលិតកម្ម រក្សាទុកអាហារ​ និងការជួញដូរ អា ហារដោយមានសុវត្ថិភាព និងមានគុណភាពអាហារ។ ហើយជាចុងបញ្ចប់ សន្និសីទនេះនឹងធ្វើការចាប់គូ ក្នុង ចំណោមអ្នកនាំចូលអាហារវៀតណាម និងអ្នកនាំចូលអាហារ ឈ្មួញ ផ្សារទំនើប  ហាងលក់គ្រឿងឧបភោគ បរិភោគ រោងចក្រ​ និងអ្នកនាំចេញបរទេស។

កំណត់សម្គាល់ថា ថ្ងៃទី​ 16 ខែវីច្ឆិកា ឆ្នាំ 2016 សម្រាប់សិក្ខាសាលាស្តីពីការវិនិយោគ ផ្សព្វផ្សាយ ពីឧស្សាហកម្មរក្សាទុកអាហារដែលជាផ្នែកមួយនៃ Vietnam Foodexpo 2016។ សិក្ខាសាលានេះនឹងផ្តល់ នូវព័ត៌មានស្តីពីទម្រង់គ្រប់គ្រង គម្រោងវិនិយោគដែលមានសក្តានុពល   គម្រោងដំណាំនិងតំបន់កសិកម្ម  ការ គាំទ្របន្ទេរបច្ចេកទេស  ការវិនិយោគក្នុងទម្រង់ជាការរួមបញ្ចូលគ្នា និងការទទួលបាន(M&A)...​ រួមជាមួយនឹង​បទពិ​សោធន៍នៃការវិនិយោគជាក់ស្តែងបានពីអាជីវកម្ម។   

រចនាសម្ព័ន្ធ “ការវិនិយោគក្នុងវិស័យអភិវឌ្ឍន៍អាហារ”  នឹងជារចនាសម្ព័ន្ធពិសេសនៅ Vietnam Foodexpo ។ ចូលរួមរចនាសម្ព័ន្ធនេះសម្រាប់ឃើញនូវការបង្ហាញឧស្សាហកម្មតាមឧទ្យាន និងខេត្តក្នុងតំបន់ គោលដៅ ដែលគួរឱ្យជឿជាក់សម្រាប់វិនិយោគក្នុងវិស័យអាហារវៀតណាម។

ការប្រកួតប្រជែងការធ្វើម្ហូបអន្តរជាតិសៃហ្គន់ 2016 នឹងបានប្រារព្ធឡើងអំឡុងពេល Vietnam Foodexpo 2016 ឆ្នាំនេះ ដែលជាកន្លែងសម្រាប់អ្នកនូវអត្ថន័យ​​ និងឱកាស​ដ៏អស្ចារ្យ​សម្រាប់​បេក្ខជន​មកពីភោជនីយដ្ឋាន និងសណ្ឋាគារ ដើម្បីបង្ហាញ និងផ្សព្វផ្សាយអាហារសបែបអឺរ៉ុប និងអាស៊ី ដោយ​ប្រើ​ប្រាស់​រសជាតិនិងគ្រឿង ទេសអាហារប្រពៃណីវៀតណាម។

នៅក្នុងក្របខណ្ឌពិពណ៌នេះ កម្មវិធីជាបន្ដបន្ទាប់នឹងចាប់ផ្ដើម​ធ្វើឡើង ដែលនឹងមាន​សិក្ខាសាលា​ការចាប់ដៃគូអាជីវកម្មរវាងក្រុមហ៊ុនវៀតណាម​ និងបរទេស ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការអាជីវកម្ម ការបង្ហាញពីការធ្វើម្ហូប " Vietnam Foodexpo 2016 ដែលគួរឲ្យចាប់អារម្មណ៍" ពានរង្វាន់ ទស្សនៈកិច្ចអាជីវកម្មទៅរោងចក្រចំណីអាហារ និងកន្លែងជាច្រើនទៀត។ សកម្មភាពទាំងនេះ​នឹងផ្ដល់​អាជីវកម្មចូលរួម និងព័ត៌មានថ្មីៗបំផុត អំពីទីផ្សារ ផលិតផល សេវាកម្ម និង​ឱកាស​សម្រាប់​លើក​កម្ពស់​ពាណិជ្ជកម្ម និងការវិនិយោគ។

ក្រុមប្រឹក្សារៀបចំនៃ Vietnam Foodexpo 2016 បានធ្វើការយ៉ាងយកចិត្ត​ទុកដាក់ជា​មួយ​ភ្នាក់ងារ​ និងនាយកដ្ឋាន អ្នកពាក់ព័ន្ធផ្សេងៗទៀតរបស់វៀតណាម​ដូចជាក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ ក្រសួង​សុខាភិបាល នាយកដ្ឋានស្ដង់ដា មាត្រសាស្រ្ដ និងគុណភាព។ ការិយាល័យពាណិជ្ជកម្ម និងការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម​នៅបរទេស​ ស្ថានទូតបរទេសប្រចាំប្រទេស​វៀតណាម ភ្នាក់ងារ​ផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខលើពិភពលោកដូចជា KOTRA JETRO AKC ATPF CBI TAITRA ITC ។ល។ សមាគមន៍ផ្នែក មជ្ឈមណ្ឌលផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុក ចំពោះការ​អញ្ជើញដៃគូអតិថិជន និងប្រតិភូឲ្យ​ចូលរួមការតាំងពិពណ៌នេះ។​ រួមទាំង​ភ្នាក់ងារ​ផ្សព្វ​ផ្សាយប្រទេសវៀតណាម និងមកពីទូទាំ​ងពិ​ភព​លោក ដើម្បីផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​អំពី​ការតាំង​ពិពណ៌នេះ។

Vietnam Foodexpo 2015 ជាព្រឹត្តិការណ៍ដំបូង​ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត​នៃការ​ជឿទុកចិត្ត​ពីអ្នកដាក់តាំងពិពណ៌ព្រមទាំងការរំពឹងទុករបស់អ្នកចូលទស្សនា រួមជាមួយ​នឹង​ការអភិវឌ្ឍន៍​ដោយមាន​ស្ថេរភាព​និងរឹងមាំរបស់ឧស្សាហកម្មចំណីអាហាររបស់ប្រទេសវៀតណាម។

Vietnam Foodexpo 2016 ​នឹងទទួលអ្នកចូលទស្សនាចំនួន 20,000 នាក់។ បើតាមការកត់​សម្គាល់ ភាគច្រើនជាគណៈប្រតិភូផ្នែកអាជីវកម្ម និងអ្នកទិញសំខាន់ៗមកពី​ទីផ្សារសំខាន់​ៗធំ​បំផុត​របស់​ប្រទេស​វៀតណាម រួមមាន​ប្រទេស កូរ៉េ ជប៉ុន អាមេរិក​អ៊ឺរ៉ុប និងបជ្ឈឹមបូព៌ា និង​មកពីខេត្ត​ជាច្រើន​ទៀត​ក្នុ​ង​ប្រទេស​វៀតណាម។ 


Tags: Local news Social news Phnom Penh