CamNews

តារា 

ម្តាយរបស់ Paul Walker ទាមទារសិទ្ធិ ចិញ្ចឹមចៅស្រីដែល ទទួលបានមរតកនោះ ចោទម្តាយរបស់ក្មេង ថាញៀនស្រា

កាលពីថ្មីៗ កន្លងទៅនេះ យើងបានដឹងហើយថា មរតក រាប់លានដុល្លារ របស់តារាសំដែង Paul Walker  ត្រូវបានគេ ប្រកាសថា នឹងផ្ទេរទៅអោយ កូនស្រីតែមួយគត់  Meadow Walker ដែល Rebecca Soteros ជាម្តាយ ។



ជាធម្មតា ការរស់នៅ និងបីបាច់ ថែរក្សាមុនពេល កូនអាយុ ១៨ ឆ្នាំគឺវា នឹងធ្លាក់ទៅលើ ម្តាយរបស់​ក្មេង នោះ ។ តែខាងលោកយាយ Cheryl Walker ដែលត្រូវជា ម្តាយរបស់ Paul Walker ក៏បានទាម​ទារសិទ្ធិ ចិញ្ចឹម Meadow Walker ដែរដោយ បានអះអាងថា នាង Rebecca Soteros ជាមនុស្ស ញៀនស្រា ។ លោកយាយ Cheryl បានលើក ឯកសារ បញ្ជាក់ថា Rebecca ធ្លាប់មានប្រវត្តិ ចាប់​ខ្លួន ពីបទបើកបរ ក្រោមឥទ្ធិពល ជាតិស្រវឹង ដល់ទៅ ២ ដងឯណោះ លើកទី ១​នៅឆ្នាំ ២០០៣ និងទី ២ កាលពីឆ្នាំមុន ។ លោក Cheryl ក៏បន្តផងដែរថា អ្នកស្រី សាកសមជា អ្នកចិញ្ចឹម Meadow ណាស់ដោយ គាត់មានបទ ពិសោធន៍ ចិញ្ចឹមកូន ៤ នាក់ហើយ មានបទការចុះឈ្មោះ បញ្ជាក់ជា គិលានុបដ្ឋយិការ ទៀតផង ។ ខាង Rebecca មិនមានការ ឆ្លើយតបឡើយ ហើយបើតាម បណ្តាំមរតក Paul Walker បានបង្គាប់អោយ ម្តាយរបស់ខ្លួន Cheryl Walker ជាអ្នកចិញ្ចឹមកូនស្រី Meadow ។



គួរបញ្ជាក់ផងដែរថា Meadow នាងមានអាយុ ១៦ ឆ្នាំហើយ ទើបតែផ្លាស់ប្តូរ មករស់នៅ ជាមួយ និ​ងឱពុក បាន ៣ ឆ្នាំប៉ុណ្ណោះ មុនពេលដែល Paul Walker ជួបគ្រោះថ្នាក់ បាត់បង់ជីវិតទៅ ។ ក្រៅ ពីនោះ យើងក៏ទទួលបាន ព័ត៌មានថ្មី ផងដែរថា ទ្រព្យសម្បតិ ដែលនឹងត្រូវផ្ទេរ មានប្រមាណ ១៦ លានដុល្លារ ប៉ុណ្ណោះខុសពី ការប្រកាស លើកមុន ដែលមានចំនួន ២៥ លានដុល្លារ ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star actor movie fast furious meadow cheryl rebecca