CamNews

ប្លែកៗ 

ជប៉ុន ៖ 2.000 នាក់ប្រមូលផ្តុំលេងហ្គីតា បំបែកឯតទគ្គកម្មពិភពលោកថ្មី

បើតាមប្រភពសារព័ត៌មានដ៏ BBC ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានអោយ
ដឹង
ឯតទគ្គកម្មពិភពលោកថ្មី ​​ ក្នុងការប្រគំលេងភ្លេងដោយប្រើហ្គីតា​ គឺត្រូវបានបំបែកបាន
ដោយប្រ
ទេសជប៉ុន។


គួរបញ្ជាក់ផងដែរថា  ឯតទគ្គកម្មពិភពលោកថ្មីនេះ  ត្រូវបានបំបែកបានដោយមានការប្រមូលផ្តុំទៅ
ដោយអ្នកលេងហ្គីតាច្រើនជាង 2,000 នាក់នៅក្នុងទីក្រុងដ៏ធំទី 2 របស់ជប៉ុនគឺទីក្រុង Yokohama។
បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថា  ការប្រគំវង់ភ្លេងក្នុងគោលបំណង
បំបែកឯតទគ្គកម្មពិភពលោកថ្មីនេះ  ក៏ត្រូវបានពិនិត្យដោយផ្ទាល់ពីគណៈកម្មាធិការផ្លូវការមកពីស្ថា
ប័នឯតទគ្គកម្មពិភពលោក (Guinness World Records) ។

លើសពីនេះទៅទៀត  បើតាមប្រភពសារព័ត៌មានដដែល  ក៏បានបញ្ជាក់បន្ថែមផងដែរថា ៖ ដើម្បីបំ
បែកឯតទគ្គកម្មពិភពលោកថ្មីនេះបាន ពួកគេបានលើកយកបទដែលមានឈ្មោះថា "Aloha Mahalo
A Hui Ho" ដែលជាស្នាដៃនិពន្ធរបស់អតីតកីឡាករ sumo ។

ពួកគេបានធ្វើវាទៅបាន ដោយមានការប្រមូលផ្តុំក្នុងការប្រគំតន្រ្តីដោយប្រើហ្គីតានោះ ក្នុងអំឡុងឧ
កាសបុណ្យប្រពៃណីរបស់ជប៉ុន    "Ukulele Picnic Week"  ។  គួររំឮកផងដែរថា  ​ឯតទគ្គកម្មពិភព
លោកដូចគ្នានេះពោលគឺការប្រមូលផ្តុំគ្នាអោយបានច្រើនក្នុងការប្រគំភ្លេងដោយប្រើហ្គីតា ត្រូវបាន
បំបែកបានកាលពីឆ្នាំកន្លងទៅ ក្នុងខែ  សីហា នៅក្នុងប្រទេស  Sweden  ខណៈពេលដែលមានអ្នក
ចូលរួមប្រគំដល់ទៅ1,547 នាក់៕

ដោយ ៖ មង្គល
ប្រភព ៖ BBC


Tags: international news strange entertainment