CamNews

ព័ត៌មានអន្តរជាតិ 

លោក អូបាម៉ា​ ហូបការ៉ែម នៅទីសាធារណៈ មិនខ្លាចគេធ្វើឃាត

លោក អូបាម៉ា ត្រូវបានគេមើលឃើញថា ជាប្រធានាធិបតីអាមេរិកមួយរូបដែលមានលក្ខណៈ
សាមញ្ញ និងហាក់ដូចជាមិនព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងគ្រួសារ នៅពេលបង្ហាញខ្លួន
ជាញឹកញាប់នៅទីសាធារណៈ។


កាលពីប៉ុន្មានថ្ងៃមុននេះ លោកប្រធានាធិបតីអាមេរិក អូបាម៉ា រួមជាមួយនឹងគ្រួសាររបស់គាត់
បានធ្វើដំណើរ កំសាន្ដ ទៅកាន់កោះ Hawaii ។ នៅទីនេះ លោកនិងគ្រួសារបានចំណាយពេល
ច្រើនសម្រាប់លំហែកាយ ប៉ុន្ដែ លោកក៏ត្រូវវិលត្រឡប់ទៅកាន់សេតវិមានវិញ ដើម្បីដោះស្រាយ
បញ្ហាសេដ្ឋកិច្ច។ ក្រោយពីបានបញ្ចប់ការងារ លោកអូបាម៉ា ក៏វិលមក កោះ Hawaii បន្ដរដូវវិស្ស
មកាលរបស់ខ្លួន។

នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះដែលលោកកំពុងស្នាក់នៅ
លោកប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជាមិនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន និង
គ្រួសារនោះទេ ដោយលោកនិងក្រុមគ្រួសារបាននាំគ្នាចូលមកកាន់តំបន់ផ្សារទំនើបមួយ ព្រម
ទាំងទិញការ៉ែមបរិភោគនៅក្នុងទីសាធារណៈទៀតផង។

ពេលបានស្គាល់ថា នេះជាប្រធានាធិបតីអាមេរិក មនុស្សទាំងឡាយនៅទីនោះ ក៏នាំគ្នា "សម្រុក"
ចូលមកក្បែរលោក ដោយអ្នកខ្លះថតរូប អ្នកខ្លះសូមចាប់ដៃ។ល។ ចំណែកលោក អូបាម៉ា វិញក៏
បានចាប់ដៃ និងសួរសុខទុក្ខអ្នកទាំងនោះ។ ក្រោយមក លោកក៏បានចូលក្នុងរថយន្ដ រួចចាកចេញ
ទៅកាន់លំនៅឋានវិញ៕

 

ដោយ ៖ សីហា
ប្រភព ៖ VE