CamNews

ព័ត៌មានអន្តរជាតិ 

ប្រទេសមហាអំណាច លើលោកពីរ ធ្វើសមយុទ្ធយោធា រួមគ្នា​ កក្រើកពេញផ្ទៃទឹក

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
xinhuanet បានគូសបញ្ជាក់អោយដឹងថា កាលពីថ្ងៃច័ន្ទ ទី ៩ សីហា ឆ្នាំ ២០១៣ ម្សិលម្ង៉ៃនេះ
នៅឯកោះ ក៏ដូចជារដ្ឋទី ៥០ របស់សហរដ្ឋអាមេរិក   ពោលគឺនៅ​ ឯកោះហាវៃ គេឃើញមាន
កងទ័ពជើងទឹករបស់ប្រទេសចិន និងអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នា។

គួររំឭកផងដែរថា នៅក្នុងលំហាត់សមយុទ្ធយោធារួមគ្នាលើកនេះ ប្រធានបទសំខាន់នោះគឺ
ការតាមដាន រុករកស្រាវជ្រាវ  ក៏ដូចជា  ការចេញយុទ្ធនាការក្នុងការជួយសង្គ្រោះដែនទឹក។
លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថានៅក្នុងលំហាត់ហ្វឹកហ្វើន
ធ្វើសមយុទ្ធយោធាមួយនេះ គេឃើញមានការប្រើប្រាស់សព្វាវុធ ក៏ដូចជាគ្រឿងចក្រទំនើប
ៗរួមមានដូចជា ៖ ឧទ្ធាម្ភាគចក្រ ៣ គ្រឿង នាវាចម្បាំង ៤ គ្រឿង  ក្នុងនោះរួមមាន  នាវាប្រ
ឆាំងទៅនឹងការបាញ់ម៉ីស៊ីលរបស់ប្រទេសចិន  ដោយអោយឈ្មោះថា  Qingdao   និងនាវា
ចម្បាំងរបស់ចិនមួយផ្សេងទៀត មានឈ្មោះថា Linyi ។


យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលមិនបានបញ្ជាក់អោយដឹងនោះទេ ថាតើ លំហាត់
ហ្វឹកហ្វើនសមយុទ្ធយោធារួមគ្នាលើកនេះ  ពិតជាបានបាញ់នូវគ្រាប់ពិត ឬក៏យ៉ាងណានោះ
ខាងក្រោមនេះគឺជាបណ្តារូបភាពមួយចំនួនស្តីពីការធ្វើសមយុទ្ធរវាងប្រទេសមហាអំណាច
ទាំងពីរនេះ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖


* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ក្មេងប្រុសតូច ដែលត្រូវបានគេ ខ្វេះភ្នែកចេញ អាចនឹងមើលឃើញសាជាថ្មី បើការវះកាត់
ទទួលបានជោគជ័យ

- រត់រកពេទ្យជួយ ខណៈខ្លួនឡើងពណ៌ បៃតង ក្រោយឆីខ្យងទន្លេ មិនសំចៃដៃ
- ខ្លោចចិត្ត ៖​ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោលចូល
ជ្រោះជ្រៅ

ដោយ ៖ រិទ្ធី
ប្រភព ៖ xinhuanet




Tags: Chinese US navy Hawaii United State USA