CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក រកឃើញ នាវាមុជទឹកយក្ស ប្រទេសជប៉ុន ដែលខ្លួន បានបាញ់ពន្លិច កាលពីសម័យ សង្គ្រាមលោក លើកទឺ ២

ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស នាំមុខ CNNបាន ចេញផ្សាយ អោយដឹងថា អ្នកវិទ្យាសាស្រ្ត មកពីរដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក​ បានរកឃើញ កាប៉ាលមុជទឹក យក្ស របស់ប្រទេស ជប៉ុន ដែលធ្លាប់មានវត្តមាន នៅក្នុងសម័យ សង្គ្រាមលោក លើកទី ២ មួយគ្រឿង ខណៈវាគឺជានាវាមុជទឹក ដែលបានបាញ់ពន្លិច ដោយកងនាវាជើងទឹក សហ រដ្ឋអាមេរិក ក្នុងយុគសម័យ សង្គ្រាមលោក លើកទី ២ ក្នុងគោលបំណង ជម្លៀសវាចេញពីក្នុងដៃ របស់សហភាពសូវៀត ខណៈតាមឈ្លបយកការណ៍ បច្ចេកវិទ្យាទំនើប៕

សារមន្ទីរពិសោធន៍ និងរ៉ុករក ស្រាវជ្រាវក្រោមទឹក នារដ្ឋ ហាវ៉ៃ ដែលអោយឈ្មោះថា The Hawaii Undersea Research Laboratory មកពីសកលវិទ្យាល័យ ហាវ៉ៃ ( University of Hawaii ) បានរក ឃើញនាវា មុជទឹកយក្សរបស់ជប៉ុន មួយនេះ មានឈ្មោះថា I-400 ពីក្នុងទឹក ជម្រៅ ប្រមាណជាង ២,៣០០ហ្វឺត ភាគនិរតី ប្រជុំកោះ Oahu រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ។


នាយកប្រតិបត្ដិនិងជាប្រធានមន្ទីរពិសោធន៍សាកល្បងនាវាមុជទឹក លោក Terry Kerby បានចេញ សេចក្តីថ្លែងការណ៍ នៅឯសាកលវិទ្យាល័យ អោយដឹងថា ការរកឃើញវា ពិតណាស់ វាគឺជាការឆ្លើយ តបទៅនឹង ការរំពឹងទុក របស់ពួកយើង , គ្រប់ការរ៉ុករកឃើញ គឺជាសញ្ញាណចង្អុយបង្ហាញ ក្នុងប្រតិ បត្តិការ ក្នុងដែនទឹកបន្តទៀត។


ប្រែសម្រួល ៖​ កុសល
ប្រភព ៖ cnn


Tags: Mine WWII Japan Japan navy Seabed Submarine Hawaii US