CamNews

ព័ត៌មានអន្តរជាតិ 

ចេះតែមានហ្មង!!!​ ផ្តល់កំណើតកូនប្រុសខ្លួន លើអាកាសកំពស់ជាង ៣០០ ម៉ែត្រ

ព័ត៌មានអន្តរជាតិ​ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស ស្កាយ
ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹងថា មានស្រ្តីម្នាក់បាន
ផ្តល់កំណើតដល់កូនរបស់ខ្លួន​ នៅលើអាកាស  ពោលគឺ   នៅលើឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់
ដែលមានកំពស់ពីផ្ទៃដីដល់ទៅជាង ៣០០ ម៉ែត្រឯណោះ។

គួរបញ្ជាក់ផងដែរថា​  រឿងហេតុការណ៍មួយនេះ បាន​កើតឡើងនៅឯភាគខាងត្បូងនៃប្រទេស
ស្កុតលែន លើកោះ  Shetland island បន្ទាប់ពីស្រ្តីម្នាក់បានឈឺពោះកើតកូន ភ្លាមៗនោះ ស្វាមី
របស់អ្នកស្រីក៏បានទូរស័ព្ទ ហៅក្រុមជូយសង្គ្រោះបន្ទាន់  ដើម្បីបញ្ជូនភរិយារបស់ខ្លួនទៅកាន់
មន្ទីរពេទ្យ។

​អ្វីដែលនឹកស្មានមិនដល់នោះគឺថា  នៅតាមផ្លូវអាកាស   អំឡុងពេលដែលដឹកស្រ្តីរូបនោះទៅ
កាន់មន្ទីរពេទ្យ ​   ​គេក៏បានផ្តល់កំណើតដល់កូនប្រុសតូចរបស់ខ្លួនតែម្តង ស្របពេលដែលនៅ
សល់តែរយៈពេលប្រមាណជាង១០នាទីទៀតតែប៉ុណ្ណោះ ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់នឹងទៅ
ដល់មន្ទីរពេទ្យ។  ទន្ទឹមនឹងនេះ បើយោងតាមសម្តីស្វាមី​ គឺលោក Wigfull វ័យ៤០ឆ្នាំ បានបញ្ជា
ក់អោយដឹងថា    កូនប្រុសតូចរូបនេះ   ត្រូវបានចាប់កំណើតនៅលើអាកាស  កំពស់ប្រមាណ
ជាង ៣០០ម៉ែត្រ វេលាម៉ោង ៦ និង  ៣០​ នាទីព្រឹក  បន្ទាប់ពីម្តាយរបស់គេ  ឈឺពោះខ្លាំងពេក
ហើយខ្ញុំពិតជាសប្បាយរីករាយណាស់   ដែលបានដឹងថា ម្តាយកូនទាំងពីរនាក់ សុខសប្បាយ
ជាធម្មតា៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange entertainment