នៅក្នុងកម្មវិធី “Virus មនុស្សភពព្រះអង្គារ” ដែលត្រូវបានផ្សាយលើកញ្ចក់ទូរទស្សន៍ខ្សែកាប
tvN (កូរ៉េខាងត្បូង) កាលពីថ្ងៃទី ៣ កញ្ញាកន្លងទៅ បានធ្វើឱ្យមនុស្សជាច្រើនត្រូវភ្ញាក់ផ្អើលដោយ
សារមាន ការចូលរួមរបស់នារីដែលជាបងប្អូនស្រី ពីរនាក់ បង្ហាញអំពីចំណូលចិត្ត សាក់រូបពេញ
ដងខ្លួន។
ពិធីករស្រឡាំងកាំង ពេលឃើញរូបសាក់របស់ស្រីស្អាត
នារីជាបងប្អូនស្រីបង្កើតនេះ ទុកសក់វែង និងស្លៀកពាក់បែបជានារីដ៏គួរឱ្យស្រឡាញ់ ចូលរួម
កម្មវិធីនេះ ប៉ុន្ដែ ក្រោយមក ទស្សនិកជនទាំងឡាយ ត្រូវស្រឡាំងកាំង នៅពេលពួកនាងចាប់ ផ្ដើមបង្ហាញរូបសាក់នៅលើដងខ្លួនម្នាក់ម្ដងៗ។
ពិធីករ ត្រូវស្រឡាំងកាំង ពេលឃើញរូបសាក់របស់នារីទាំងពីររូបនារីជាបង ឈ្មោះ Jo Ah Hae
ចង្អុលទៅរូបសាក់ត្រីនាគនៅលើ កំភួនដៃ ហើយនិយាយថា ៖ “គេនិយាយថា ត្រីនាគ ជានិមិត្ត
រូបនៃទ្រព្យសម្បត្តិ ទើបនាងខ្ញុំសាក់រូបវា”។
រូបសាក់ព្រះនាង គង់ ស៊ីអ៊ីម នៅលើខ្នងរបស់នារីជាបង
បន្ទាប់មក Jo Ah Hae ក៏បានឱ្យទស្សនិកជន មើលរូបសាក់ ព្រះនាងគង់ស៊ីអ៊ីម នៅលើខ្នង។
Jo Ah Hae ថ្លែងថា ៖ “ដើម្បីបានរូបសាក់នេះ នាងខ្ញុំត្រូវដេកផ្កាប់មុខរហូតដល់ ១០ម៉ោង ដោយ
មិនបានហូបអ្វីទាំងអស់ ហើយក៏មិនបានចូលបន្ទប់ទឹកទៀតផង”។
ចំណែកនារីជាប្អូន ឈ្មោះ Jo Na In សាក់រូបផ្កា peony យ៉ាងច្បាស់នៅលើកំភួនជើង។ នាងបក
ស្រាយថា ៖ “នាងខ្ញុំជាពុទ្ធសាសនិកជន ដូច្នេះក៏បានសាក់រូបផ្កាយ peony” ។ ក្រោយមក នាងក៏
បានឱ្យមើលរូបសាក់ បីសាច Hannya ក្នុងរឿងព្រេងរបស់ជប៉ុន។ រូបសាក់នេះ អូសបន្លាយពីភ្លៅ
រហូតស្ទើរដល់បាតជើង។
ពិធីកររបស់កម្មវិធី ភ្ញាក់ផ្អើល ដោយសារតែរូបសាក់ចម្លែក របស់ភ្ញៀវកិត្តិយស
មូលហេតុដែលនាំឱ្យមានការចូលចិត្តសាក់រូបស្ទើរពេញរាងកាយដូច្នេះ ត្រូវបាននារីជាបង បក
ស្រាយថា ៖ “កាលពីពេលនៅរៀន នាងខ្ញុំមានទម្លាប់អាក្រាក់នៅត្រង់ដៃ។ ពេលមានអារម្មណ៍
មិនល្អ នាងខ្ញុំតែងវ៉ៃគេវ៉ៃឯង។ ដើម្បីដោះស្រាយទម្លាប់នេះ នាងខ្ញុំក៏ចាប់ផ្ដើមចូលចិត្តសាក់រូប
តែម្ដង” ។
ចំណែកនារីជាប្អូនវិញ និយាយថា មូលហេតុដែលនាងចូលចិត្តសាក់រូប គឺព្រោះតែមិនចង់ចាញ់
អ្នកផ្សេង។ នាងបកស្រាយថា ៖ “ដំបូង នាងខ្ញុំសាក់រូបតូចមួយ ប៉ុន្ដែពេលឃើញរូបសាក់របស់
បងស្រីធំជាង នាងខ្ញុំក៏ចាប់ផ្ដើមមានមហិច្ឆតា សាក់រូបធំជាងគាត់។ ដូច្នេះ ចាប់ពីអាយុ ២០ឆ្នាំ
នាងខ្ញុំក៏ចាប់ផ្ដើមសាក់រូបជាបន្ដបន្ទាប់”។
រូបសាក់ បីសាច Hannya ក្នុងរឿងព្រេងរបស់ជប៉ុន លើភ្លៅរបស់នារីជាប្អូន
នារីទាំងពីររូបនេះ ថ្លែងថា ពួកនាងមានអារម្មណ៍ថា សប្បាយចិត្តពេលមានរូបសាក់ស្ទើរពេញ
ដងខ្លួនបែបនេះ ប៉ុន្ដែជាក់ស្ដែង នៅក្នុងការរស់នៅប្រចាំថ្ងៃ ពួកនាងមិនមានភាពសុខស្រួល
ប៉ុន្មាននោះទេ ដោយសារតែពួកនាងតែងត្រូវមនុស្សនៅជុំវិញសម្លឹងមើល រាល់ពេលបង្ហាញខ្លួន
ក្នុងឈុត សម្លៀកបំពាក់ដែលបញ្ចេញរូបសាក់។ បច្ចុប្បន្ន ពួកនាងបានបោះបង់ចោលការសាក់
រូបបន្ដទៀត ព្រោះតែធ្លាប់មានបញ្ហាដោយសាររូបសាក់ទាំងនោះ។
ស្រីស្អាតទាំងពីររូប មានរូបសាក់ស្ទើរពេញខ្លួន
រូបសាក់ទាំងឡាយនៅលើរាងកាយ បានធ្វើឱ្យនារីពីររូបនេះ ត្រូវជួបបញ្ហាក្នុងការរស់នៅនារីជា
បង និយាយថា ដោយសាររូបសាក់ទាំងនេះ នាងត្រូវគេរិះគន់ជាច្រើន នៅតាមដងផ្លូវ។ នាងបន្ដ
ថា អនាគត នាងនឹងរកវិធីលុបរូបសាក់ទាំងនេះឱ្យអស់៕
ដោយ ៖ តារា
ប្រភព ៖ us.24h/zing