CamNews

រថយន្ត 

រថយន្ត Lexus LS 460 ម៉ូដែលថ្មី បំពាក់ប្រព័ន្ធ Bluetoothបញ្ជាតាមទូរស័ព្ទដៃ

រថយន្ត Lexus គ្រប់ស៊េរី  គ្រប់ម៉ូដែល  សុទ្ធសឹងតែជាប្រភេទរថយន្តទំនើប និង ប្រណិតបំផុត ដែល
មានរូបរាងធំមាំ ជាមួយនឹងគុណភាពខ្ពស់ ដែលទទួលបានការគាំទ្រយ៉ាងច្រើននៅលើពិភពលោក។

ថ្មីៗ រថយន្ត Lexus បានផលិតចេញនូវ រថយន្តម៉ូដែលថ្មី  ឆ្នាំ២០១៤ មួយទៀត  ដែលមានឈ្មោះថា
Lexus LS 460 កាន់តែស្រស់ស្អាត និង កាន់តែទំនើប ជាងស៊េរីមុនៗ។ រថយន្ត Lexus LS 460 ស៊េរី
ថ្មីនេះ ដ៏ទាក់ទាញនេះ ត្រូវរចនាម៉ូដ និង តុបតែងឡើងយ៉ាងល្អឥតខ្ចោះ ទាំងរូបរាងខាងក្នុង និងខាង
ក្រៅ ប្តូររាងថ្មី បង្កើនការចាប់អារម្មណ៍កាន់តែខ្លាំង។

ជាពិសេស រថយន្ត Lexus LS 460 ម៉ូដែលថ្មី  ឆ្នាំ២០១៤ នេះ  ត្រូវបានផលិតឡើងបំពាក់ជាមួយនឹង
ម៉ាស៊ីន ៨ ស៊ីសំាង ៤,៦លីត្រ លេខអូតូ មាន ៨លេខ មានបំពាក់ប្រព័ន្ធ Bluetooth និង ប្រព័ន្ធការពារ
សុវត្ថិភាពផ្សេងៗ  ជាច្រើនទៀតនៅខាងក្នុង និង មានតំលៃលក់នៅលើទីផ្សារអាមេរិក  ចាប់ពីតំលៃ

៧២,១៤០ដុល្លារ ទៅ ៨១,៩២៥ដុល្លារ៕

សូមទស្សនា​ រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ edmunds


Tags: Car 2014 Lexus LS 460