ព័ត៌មានកីឡា៖ សមាជិកគណៈកម្មាការ សីលធម៌ FIFA ជាច្រើនរូប បានចេញអនុសាសន៍ឲ្យមានការដាក់ទោស ចំពោះលោក Sepp Blatter ដែលជាប្រធាន FIFA បន្ទាប់ពីមានការបង្ហាញរបស់អគ្គមេធាវីជនជាតិ ស្វីស ទាក់ទងនឹងកិច្ចកុងត្រាដែលគ្មានការយល់ស្រប ។
លោក Sepp Blatter ត្រូវបានទទួលការចោទប្រកាន់ ពីបទ ការចុះហត្ថលេខាលើកិច្ចកុងត្រាមួយ ដោយគ្មានការគាំទ្រ ពីសមាជិក FIFA នឹង ប្រព្រឹត្ដិរឿងមិនស្មោះត្រង់ទៅលើការចំណាយ ចំពោះលោក Michel Platini ដែលជាប្រធាន Uefa ។ សេចក្ដីសម្រេចពេលនេះ រូបលោក ត្រូវបាន គេផ្អាកពីការងារជាបណ្ដោះអាសន្នចំនួនដល់ទៅ ៩០ ថ្ងៃ។
ប្រភពដដែល បានបន្ដទៀតថា កន្លងមក លោក Sepp Blatter បានបដិសេធទៅលើ ទង្វើទាំងនោះ ថាគាត់ មិនបានធ្វើនោះទេ ហើយ មេធាវីរបស់គាត់ ក៏បានអះអាងដែរថា រូបលោក មិនមាន តម្រុយអ្វី បង្ហាញឲ្យឃើញ ពីកំហុសបែបនោះឡើយ ។ តែទោះបីជាយ៉ាងណា ចៅក្រមជនជាតិអាល្លឺម៉ង់ លោក Joachim Eckhert បានប្រកាសជាផ្លូវការហើយថា លោក Sepp Blatter ត្រូវផ្អាកពីការងារជាបណ្ដោះអាសន្នចំនួនដល់ទៅ ៩០ ថ្ងៃដើម្បីរង់ចាំលទ្ធផលស៊ើបអង្កេត។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី