ព័ត៌មាកីឡា៖ លោក Jose Mourinho ថ្នាក់ដឹកនាំក្រុម Chelsea បានជាប់ឈ្មោះជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ នៅក្នុងរដូវកាល Premier League ខណៈមានការឆ្លងការប្រកួតប្រជែងជាមួយ គ្រូបង្វឹកផ្សេងទៀតនៅក្នុងតំបន់។
លោក Jose Mourinho បានបរាជ័យការឈរឈ្មោះប្រកួតប្រជែងកាលពីជើងទី ១ ម្ដងរួចទៅហើយសម្រាប់ពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែក្នុងរដូវកាលនេះ ប៉ុន្ដែសម្រាប់ការប្រកួតជ្រើសរើសប្រចាំឆ្នាំ លោកបានមានឱកាសយកឈ្នះនាំមុខលើបេក្ខភាពជាច្រើននាក់ មានដូចជា Ronald Koeman, Garry Monk, Nigel Pearson និង Arsene Wenger ។
លោក Mourinho បានដឹកនាំក្រុម Chelsea ដណ្ដើមបានជោគ ២ ពានរង្វាន់ក្នុងរដូវកាលនេះ ទី ១ គឺពាន រង្វាន់ Capital One Cup ដោយផ្ដួលក្រុម Tottenham កាលពីខែមិនា និងទី ២ គឺពានរង្វាន់ធំនៅ អង់គ្លេសគឺ Premier League ។
Chelsea ក្នុងរដូវកាលនេះ មិនត្រឹមតែថ្នាក់ដឹកនាំទេដែល ឱកាសឈ្នះពានរង្វាន់ជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ បើសូម្បីកីឡាកររបស់ក្រុម ឈ្មោះថា Hazard ក៏ទើបតែជាប់ឈ្មោះជាកីឡាករដ៏ឆ្នើមប្រចាំឆ្នាំផងដែរកាលពីខែមុន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ http://www.rte.ie/