អន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រ
បរទេស កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា អ៊ីរ៉ង់បានបង្កើតបាននូវម៉ាស៊ីន
ទំនើបនិងចុងក្រោយបង្អស់របស់ខ្លួន ក្នុងការដាក់ទណ្ឌកម្មពួកឧក្រិដ្ឋជន បន្ទាប់ពីពួកគេបាន
ប្រព្រឹត្តិបទល្មើស។
គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនដ៏ទំនើបនិងចុងក្រោយបង្អស់របស់អ៊ីរ៉ង់មួយគ្រឿងនេះ ត្រូវបាន
ធ្វើឡើងជាពិសេស ដើម្បីដាក់ទណ្ឌកម្មដល់ក្រុមពួកឧក្រិដ្ឋជន បន្ទាប់ពីពួកគេចេញធ្វើសកម្ម
ភាព ពោលគឺ ម៉ាស៊ីននេះមានសមត្ថភាពខ្ពស់ក្នុងការកាត់ម្រាមដៃ អំឡុងពេលដាក់ទណ្ឌកម្ម
ដល់ពពួកចោរឆក់ ចោរប្លន់។
លើសពីនេះទៅទៀត ប្រភពដដែលបានបញ្ជាក់បន្ថែមថា ដូចទៅនឹងរូបខាងលើនេះស្រាប់ វា
គឺជាការដាក់ទណ្ឌកម្ម ក្នុងការកាត់ម្រាមដៃជនអគតិ ដែលបានប្រព្រឹត្តិខុសកាលពីពេលកន្លង
ទៅ ដោយអោយត្រូវលូកដៃស្តាំចូលទៅក្នុងម៉ាស៊ីនមួយគ្រឿងនោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ