CamNews

តារា 

Bella ranee សារភាពទាំងទឹកភ្នែក!!!

ថៃ ៖ បន្ទាប់ពីរឿង Buppae Sunniwas ឬហៅថា រឿង "បុព្វេសន្និវាស" ទទួលបានការគាំទ្រយ៉ាងច្រើនលើសពីការរំពឹងទុករួចមក តារាសម្តែងស្រីនាង Bella ranee បានថ្លែងទាំងទឹកភ្នែកថា នាងពិតជារំភើបហួសពីការស្មាន នៅពេលដែលបានឃើញចំណាត់ថ្នាក់រឿងដែលខ្លួនបានសម្តែងក្នុងឆ្នាំថ្មី ២០១៨ នេះ ទទួលបានការគាំទ្រខ្ពស់ ។ 

តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានថ្លែងប្រាប់អ្នកកាសែតក្នុងប្រទេសថៃថា នាងពិតជាអរគុណសម្រាប់ការគាំទ្រដ៏ច្រើនលើសលប់ និងតាមដានស្នាដៃរបស់ខ្លួនរហូតមក គ្មានអ្វីក្រៅពីពាក្យថា អរគុណអ្នកទាំងអស់គ្នានោះទេ ៕

-ចុចអាន ៖ ប្រសិនបើនាង Bella ranee គ្មានសង្សារ តើតួឯកប្រុសក្នុងរឿង "បុព្វេសន្និវាស" នឹងញ៉ែនាងទេ?






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Bella ranee weir sukollawat