ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាព នៃដើមផ្កា ដែលមានពណ៌ស និងខ្មៅតិចៗ ដែល
ត្រូវបានគេបង្កើតពីបំណែកឆ្អឹងសត្វតូចៗនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់
ផ្អើល និងកើតសសើរពីភាពប៉ិនប្រសពយ៉ាងខ្លំាង ចំពោះអ្នកដែលបានកែច្នៃដើមផ្កានេះ។
ដើមផ្កាដែលមានលក្ខណៈល្អ និងកម្រអ្នកណាធ្វើបាននេះ ត្រូវបានបង្កើតឡើងដោយលោក
Hideki Tokushige មានវ័យ ៣៨ឆ្នាំ ជាជនជាតិជប៉ុន។ លោក Hideki បាននិយាយថា ដើមផ្កា
នេះ គឺធ្វើឡើងអំពីឆ្អឹងសត្វកណ្ដុរ និងឆ្អឹងសត្វឆ្មា។លោកបានបន្ថែមថា ឆ្អឹងសត្វទាំងអស់នេះ
គឺលោកមិនបាន ស្វែងរក ឬទៅចាប់សត្វខ្លួនឯងនោះទេ គឺលោកបានទៅទិញពីហាងចិញ្ចឹម
សត្វសម្រាប់លក់ (Pet shop)។
លោក Hideki បានបញ្ចាក់ថា ការកែច្នៃផ្កា អំពីឆ្អឹងសត្វតូចៗបែបនេះ គឺមិនមានភាពងាយ
ស្រួលនោះទេ យើងត្រូវតែមានភាពអត់ធ្មត់ តស៊ូក្នុងការធ្វើវា។ អ្វីដែលពិសេសនោះ គឺលោក
Hideki អាចព្យាយាមយកឆ្អឹងសត្វតូចៗទាំងនោះ បត់អោយចេញជាដើមផ្កាគ្រប់ប្រភេទ ដូច
រាងជាផ្កាឈូកជាដើម។ ចូរមើលដើមផ្កា ទាំងអស់គ្នា៕
ដោយ៖ នារី
ប្រភព៖ research