CamNews

តារា 

Megan Fox នៅតែស្អាតដដែល ក្រោយពេលសម្រាល បានកូនប្រុស

Megan Fox អាចស្លៀកខោខាប៉ូយរឹបបានវិញហើយក្រោយពេលដែលនាងបានសម្រាករយៈពេល
ជាង ២ ខែក្រោយពេលសម្រាលកូនរួច។

នាងបានសម្រាលកូនប្រុសមួយកាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងមកនេះ នាងនិងប្ដីរបស់នាងគឺ Brian
Austin Green បានដាក់ឈ្មោះកូនប្រុសនេះថា Noah Shannon Green ដែលនាងបានប្រកាសថាកូន
របស់នាងគឺមានសុខភាពល្អ និងស្រស់ស្អាតដូចអ្វីដែលនាងចង់បាន។

កាលពី ២ ថ្ងៃមុននេះគេបានឃើញនាង Megan Fox លេចមុខសារជាថ្មីជាមួយនឹងសម្លៀកបំពាក់ខោ
រឹប អាវរាង ថែមទាំងមានស្បែកជើងកែងទៀតផង មើលទៅទោះបីជាកូនមួយ ក្ដីក៏នៅតែស្អាតដដែល
ហើយប្រហែលជានឹងត្រលប់មកគ្រងម្កុដរាជនីស៊ិចស៊ី សារជាថ្មីនាពេលឆាប់ៗនេះហើយមើលទៅ៕


ដោយ៖ ម៉ូកា
ប្រភពពី៖ TMZ 


Tags: megan fox movie bra 2012