CamNews

មិនគួរឲ្យជឿ 

ផ្អើលអស់ពេញមួយក្រុង ខណៈផ្ទះខ្មោច លេចខ្លួនឡើង កណ្តាលក្រុង អមទៅដោយឆ្អឹងខ្មោច

ចម្លែកៗ ៖ ជាមួយនឹងការខិតជិតមកដល់នៃកម្មវិធីបុណ្យ Halloween ដែលជាវប្បធម៌របស់
បណ្តាប្រទេសលោកខាងលិចនោះ លោក James Creighton វ័យ ២៥ មកពីក្រុង Hertford-
shire ប្រទេសអង់គ្លេស   ពិតជាបានធ្វើអោយមានភាពភ្ញាក់ផ្អើលជាខ្លាំ ង ដល់បណ្តាមហា
ជនដែលរស់នៅក្នុងក្រុងមួយនេះ  ជាពិសេសក្មេងតូចៗ ពោលគឺ ការតុបតែងផ្ទះរបស់ខ្លួន
អោយដូចទៅនឹងផ្ទះខ្មោច ដោយនៅក្នុងនោះ      មានការបំពាក់ឡើងឆ្អឹងខ្មោច សាកសព
ដែលពោរពេញទៅដោយការប្រឡាក់ឈាម  ខោអាវចាស់ៗ  និងការហ៊ុនព័ន្ធនៃសំបុកពីង
ពាងជាដើម។

ជាមួយនឹងការតុបតែងដ៏គួរអោយខ្លាចមួយនេះ​បានធ្វើអោយក្មេងៗគ្រប់រូបមានភាពភ័យ
ខ្លាច រហូតដល់ថ្នាក់យំ និងមិនហ៊ានសម្បីតែដើរកាត់ដែលកត្តានេះហើយជាចលករជំរុញ
អោយមានការតវ៉ា   ក៏ដូចជាប្តឹងដល់អាជ្ញាធរមានសមត្តកិច្ច   អោយជួយដោះស្រាយនូវ
បញ្ហាមួយនេះ។

ជាលទ្ធផល  លោក  Creighton  បានទទួលព័ត៌មានដែលជាការព្រមានពីសំណាក់ក្រុម
មន្ត្រីប៉ូលីសស្តីពីបញ្ហាមួយនេះ   ពោលគឺ  ត្រូវធ្វើការតុបតែងជាថ្មី ដោយមិនសូវបង្ហាញ
នូវភាពភ័យខ្លាច  ក៏ដូចជារន្ធត់យ៉ាងដូច្នេះ  ជាជាងការបញ្ចប់ស្នាដៃគំនិតច្នៃប្រឌិតមួយ
នេះ។

យ៉ាងណាមិញ  បើយោងតាមសម្តីលោក  Creighton ​ អះអាងអោយដឹងថា  លោកនឹង
មិនបញ្ឈប់គំនិតនៃការតុបតែងនោះទេ   ព្រោះថាគាត់តែងតែធ្វើវាឡើងជារៀងរាល់ឆ្នាំ
គោលបំណងដើម្បីធ្វើអោយមានភាពប្លែក នាឱកាសមកដល់នៃកម្មវិធីបុណ្យ Hallow-
een ក៏ដូចជាគោលបំណងមួយផ្សេងទៀតនោះគឺ  ការរៃអង្គាសប្រាក់ជួយឧបត្ថម្ភដល់
វិទ្យាស្ថានស្រាវជ្រាវ     មហារីករបស់ចក្រភពអង់គ្លេស ខណៈពេលដែលលោកយាយ
របស់គាត់ បានស្លាប់ដោយសារជម្ងឺប្រភេទនេះ កាលពីឆ្នាំ ២០០៩ ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ
- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..
- រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ
- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Halloween Horror Night Festival Seoul south korea asia