CamNews

មិនគួរឲ្យជឿ 

រូបភាព រន្ធត់ ក្មេងប្រុសរួចផុតពីសេចក្តីស្លាប់ ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ

ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូចវ័យ ២ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាមាន
សំណាងហួស ពោលគេបានរួចផុតពីសេចក្តីស្លាប់ ក្រោយរថយន្តមួយគ្រឿង បានបើកទៅបុក
រទះរុញរបស់គេ ដែលនៅលើខឿនថ្នល់ ទាំងកម្រោល ខណៈពេលដែលមានគ្រោះថ្នាក់ចរាចរ
ណ៍ដ៏គួររអោយរន្ធត់មួយ រវាងឡានពីរគ្រឿង ។

គួរបញ្ជាក់ផងដែរថា   កាលដែលអាចរួចផុតពីសេចក្កីស្លាប់នេះបាន ក៏ព្រោះតែក្មេងប្រុសតូច
វ័យ ២​ ឆ្នាំម្នាក់នោះ  ត្រូវបានរថយន្តបុករទះរុញរបស់គេ  ​​ ទៅកៀកជាប់នឹងជញ្ជឹង ដោយនៅ
ក្នុងនោះ បានបុកគេប៉ើងចូលទៅក្នុងសួនច្បារ។ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណី
គ្រោះថ្នាក់ចរាចរណ៍  ដ៏គួរអោយខ្លាចមួយនេះ  បានកើតឡើងកាលពីកាលច័ន្ទកន្លងទៅនេះ
វេលាម៉ោង ៩ និង ១០ នាទីព្រឹក នៅក្នុងក្រុង Gravesend ប្រទេសអង់គ្លេស។

យ៉ាងណាមិញ បើយោងតាមសម្តីលោក   Tory MP Adam Holloway  ជាអ្នកឃើញហេតុការ
ណ៍នេះផ្ទាល់ អះអាងអោយដឹងថា  ក្មេងប្រុសតូចវ័យ ២  ឆ្នាំម្នាក់នោះ  ពិតជាសំណាងហួស
ព្រោះថា ក្រោយពីឡានបុករទេះរុញរបស់គេ    ទៅកៀកជាប់នឹងជញ្ជាំងហើយនោះ វាស្រាប់
តែឈប់ តែប្រសិនណា    បើវានៅតែបន្តទៅមុខនោះ   ក្មេងប្រុសតូចនេះ  ច្បាស់ជាមិនមាន
ឱកាសរស់ជាក់ជាមិនខាន  ស្របពេលដែលបងប្អូនប្រុសរបស់គេ  វ័យ  ៣ ឆ្នាំម្នាក់ទៀតត្រូវ
រថយន្តបុកប៉ើងចូលទៅខាងក្នុងសួន រីឯស្រ្តីជាម្តាយ    ខណៈពេលដែលបានទទួលរងរបួស
ស្រាលនោះ បានស្ទុះរត់ទៅមើលកូនទាំងពីររបស់ខ្លួន ទាំងមានអារម្មណ៍ភ័យភិត។

គួររំឭកផងដែរថា   ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយខ្លាចមួយនេះ  បានកើតឡើងរវាង
រថយន្តពីរគ្រឿង    (  blue Rover  និង  green Skoda  )  ដោយក្នុងចំណោមរថយន្តទាំងពីរ
គ្រឿងនេះ មានមួយគ្រឿងបានបើកស្ទុះទៅបុកគេ    ដោយផ្តើមចេញពីផ្លូវប្រសព្វមុខបួនរួច
បន្តស្ទុះបើកទៅបុកក្រុមគ្រួសារក្មេងតូច ដែលកំពុងតែធ្វើដំណើរដោយថ្មើរជើង ទាំងកម្រោ
លតែម្តង៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាន
នៅខាងក្រោម ៖

- វីដេអូ គ្រោះថ្នាក់ធម្មជាតិរន្ធត់ហួស រន្ទះបាញ់ស្រស់ៗ នៅនឹងមុខ
- វីដេអូ រន្ធត់ហួស ក្មេងតូច បាញ់សម្លាប់បុរសម្នាក់ ស្លាប់នៅនឹងកន្លែង ដោយអចេតនា

- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ
- ជាប់គាំង នឹងស្ពាន កំពស់ដល់ទៅជិត ៧ ម៉ែត្រ មានរយៈពេលដល់ទៅ ២០ នាទី
- ចម្លែកហួស ៖ បុរសម្នាក់សន្លប់ ខណៈបង្គន់មួយ ស្រាប់តែផ្ទុះឡើង

ប្រែសម្រួល ៖ សំណាង
ប្រភព ៖ ដឹមីរ័រ


Tags: Gravesend Unbelievable Britain UK England London