CamNews

សំណើច 

សំណើច រឿង៖ ប៉ាខ្ញុំមិនពេញចិត្តទេ អ្នកគ្រូ!

ថ្ងៃមួយ នៅក្នុងថ្នាក់រៀនមួយ គ្រូបាននិយាយទៅកាន់សិស្សនៅក្នុងថ្នាក់ទាំងអស់ថា៖
លំហាត់ដែលអ្នកគ្រូ បានដាក់អោយធ្វើនៅផ្ទះនោះធ្វើត្រូវទេ បើមិនយកចិត្តទុកធ្វើមិន
បានល្អ អ្នកគ្រូនឹងផ្តល់ពត៌មាន អោយឳពុក មា្តយរបស់ឯងដឹង។

សិស្សម្នាក់បានតបទៅអ្នកគ្រូវិញ៖ អ្នកគ្រូធ្វើដូច្នេះ  ប៉ាខ្ញុំច្បាស់ជាមិនពេញចិត្តទេ!
អ្នកគ្រូឆ្លើយតបវិញ៖ គ្មានរឿងអ្វី ដែលឳពុកឯង  មិនពេញចិត្ត នោះទេ! ពុកឯងនឹង
ទូន្មានឯង ព្រោះឯងធ្វើលំហាត់មិនយកចិត្តទុកដាក់!
សិស្សតប៖ ប៉ាខ្ញុំច្បាស់ជា មិនពេញចិត្តអ្នកគ្រូ! អ្នកគ្រូដឹងទេថា  លំហាត់នេះប៉ាខ្ញុំជា
អ្នកធ្វើអោយខ្ញុំ ព្រោះខ្ញុំធ្វើមិនចេញ!
អ្នកគ្រូ៖ អុញ !?!?!?

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ ឆាផ្សិត!
-សំណើច រឿង៖ ដំរីដេញ!
-សំណើច រឿង៖ ក្មេងពូកែ ឆ្ងល់!
-សំណើច រឿង៖ សេះដាច់ យកសេះតាម!
-សំណើច រឿង៖ មុខដូច មាន់គក! ហា!ហា!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke