CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះអស់សាំង បង្ខំចិត្តចុះចត ពាក់កណ្តាលផ្លូវ ខណៈដឹកអ្នកដំណើរ ១៤០ នាក់ (មានវីដេអូ)

ព័ត៌មាន​អន្តរជាតិ ៖ យន្តហោះ ១គ្រឿង ផ្ទុកដោយកងយោធា និងពលរដ្ឋអាម៉េរិក ប្រមាណ ១០០នាក់ បានធ្វើការសុំចុះចត នៅអាកាសយាន្តដ្ឋាន ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីវាត្រូវបានអ្នកបើកបរអះអាងថា មានបញ្ហាបច្ចេកទេសមួយចំនួន។ ក្រោយពីធ្វើការចុះចតបានប៉ុន្មានម៉ោង យន្តហោះមួយនេះ បានបន្តធ្វើដំណើរទៅដល់ គោលដៅនាទីក្រុង Dubai សហភាពអារ៉ាប់ហើយ។ សូមជម្រាបថា យន្តហោះនេះបានធ្វើដំណើរពីអាម៉េរិក ទៅកាន់សហភាពអារ៉ាប់ កាលពីថ្ងៃសុក្រ ហើយត្រូវបានអ៊ីរ៉ង់បញ្ជាឲ្យ ទៅចុះចតនៅអាហ្វហ្គានីស្ថាន ពេលកំពុងមានបញ្ហា តែអ្នកបើកបរនិយាយថា មិនមានប្រេងឥន្ទនៈគ្រប់គ្រាន់ ក៏ធ្វើការចុះចតនៅអ៊ីរ៉ង់តែម្តង នេះបើតាមព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី៦នេះ៕

 

 


ប្រភព ៖ ដើមអម្ពិល ស៊ីអិនអិន ហ្គោហ្គល យូធូប


Tags: Int news World news Breking news Unt news Iran Obama US USA Plane crash