អន្តរជាតិ ៖ ពលរដ្ឋ រដ្ឋ Massachusetts សហរដ្ឋអាមេរិកពីរនាក់ ត្រូវបានរកអោយឃើញថា
បាននឹងកំពុងសម្រាកព្យាបាល បន្ទាប់ពីសត្វឆ្មាព្រៃ បានបើកការវាយប្រហារ ដោយចាប់ពួក
គេហែកស៊ីនៅក្នុងយានដ្ឋានក្នុងផ្ទះផ្ទាល់ខ្លួនតែម្តង។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាពលរដ្ឋ រដ្ឋMassachusetts ទាំងពីរនាក់នោះ ត្រូវជា
ពូនិងក្មួយ ដែលមានពេលមួយនោះ វាបានបើកការវាយប្រហារមកលើលោកRoger Mundell
Jr ដែលត្រូវជាពូ មុននឹងងាកក្រឡេកទៅវាយប្រហារក្មួយប្រុសរបស់គាត់ វ័យ ១៥ ឆ្នាំ ដែល
ភ្លាមៗនោះ គាត់ក៏បានបាញ់សម្លាប់វាចោល ដេកដួលនឹងដៃ ដោយកាំភ្លើងខ្លីរបស់គាត់។
ប្រភពដដែលបន្ថែមថា បន្ទាប់ពីបានជួបប្រទះនូវឧបទ្ទេវហេតុដ៏គ្រោះថ្នាក់មួយនេះ ពូនិងក្មួយ
ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល និងរកមើលថាគាត់មានជម្ងឺឆ្កែឆ្គួតឬ
ក៏អត់ បន្ទាប់ពីត្រូវបានឆ្មាព្រៃខាំ ដោយឡែក សាកសពឆ្មាព្រៃនោះវិញ ត្រូវបានភ្នាក់ងារមាន
សមត្តកិច្ចយកទៅពិសោធន៍រកជម្ងឺឆ្កែឆ្គួត ស្របពេលដែលវាមានបើកការវាយប្រហារមិនធ្លាប់
មានពីមុនមក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ