CamNews

យល់ដឹង 

អាហារប៉ូវដែលជួយ ដល់សមត្ថភាពផ្លូវភេទ ឲ្យខ្លាំងក្លា

ថាមពលផ្លូវភេទគឺជា បំណងប្រាថ្នារបស់បុរស ដែលពួកគេ តែងតែមានការ ស្វែងរកវិធីផ្សេងៗ ដើម្បីឱ្យ ទទួលបានផលល្អនៅក្នុង រឿងនេះ ។ ក៏ប៉ុន្ដែភាគច្រើនមិន អាចអះអាងបានថា បានទទួល ផលពិត ឬអត់នោះទេ ។ បុរស និងស្ដ្រីបើទទួលបាន សេចក្ដីសុខខាងផ្លូវភេទ ប្រហាក់ប្រហែលគ្នា គឺកាន់តែត្រូវការ ញឹកញាប់ថែមទៀត ។ ដូច្នេះការស្វែងរកឱសថ ឬចំណីអាហារ ដើម្បីជាជំនួយ ក៏មានសារ សំខាន់មិនអន់ប៉ុន្មានដែរ ដែលលោកអ្នកគួរតែ ស្វែងយល់ទាំងប្រភេទឱសថ និងអាហារ ដែលមាន ប្រយោជន៍សម្រាប់ផ្លូវភេទ ។

សម្រាប់អាហារដែល ហុចផលល្អដល់ផ្លូវភេទ មានដូចជា ស៊ុតពណ៌ក្រហម សាច់គោ សណ្ដែក យិនស៊ិន មើមខ្ទឹមបារាំង គ្រឿងទេស ប្រេងធញ្ញជាតិដែល និយមប្រើក្នុងពេលបច្ចុប្បន្ន ។ កាលពីសម័យបុរាណពួកអឺរ៉ុប មានជំនឿថា ពងស្វាសរបស់សត្វគោ និងទឹកឃ្មុំអាចជួយភ្ញោច អារម្មណ៍ខាងផ្លូវភេទបាន ព្រោះថា ពង ស្វាសរបស់សត្វគោ និងលម្អងផ្កា មានអ័រម៉ូនបុរស តែបើចង់ឱ្យមាន ប្រសិទ្ធភាព ទាល់តែទទួលទាននៅ ស្រស់ៗ ព្រោះចំណែកខ្លះអាចត្រូវ បានអាស៊ីដនៅក្នុង ក្រពះបំផ្លាញអស់ ។

យិនស៊ិនជាថ្នាំបុរាណ មួយប្រភេទដែលគេជឿថា ជាឱសថប៉ូវកម្លាំងភេទ តែតាមការពិសោធន៍ គេមិនអាចអះអាង ភាពជាក់លាក់បានទេ ។ ចំណែកវីតាមីនវិញ វាជាសារជាតិអាហារដែលជួយ ថែរក្សាភាព ក្មេងខ្ចី និងភាពរវាសរវៃ ។ ប៉ុន្ដែសម្រាប់លទ្ធផលដោយចំៗ នោះនៅពុំទាន់មាន ការពិសោធន៍ នៅឡើយទេ ។ សម្រាប់ការប៉ះពាល់ វិញ អាហារប្រភេទទាំងនេះមិនគួរ ទទួលទាន ច្រើនពេកនោះទេ ព្រោះអាចធ្វើឱ្យ កើតរោគធាត់បាន ។

បើនិយាយពីថ្នាំប៉ូវ សម្រាប់គ្រូពេទ្យចិន គឺដៅទៅដល់អាហារដែល ធ្វើឱ្យរាងកាយពីទន់ខ្សោយឱ្យ ក្លាយ ទៅជារឹងប៉ឹងដូចដើមវិញ ។ ចំណែក ថ្នាំប៉ូវបែបវិទ្យាសាស្ដ្រវិញ គឺមាន ន័យដៅដល់ឱសថ បំប៉នរាងកាយឱ្យ មាំមួនជាងធម្មតា ។ ខាងគ្រូពេទ្យ ចិនណែនាំឱ្យប្រយ័ត្នរឿងស្ករ ការ៉េម សូកូឡា ផ្លែឈើដែលមានរសជាតិ ផ្អែម និងមធ្យោបាយដោះស្រាយ ណែនាំឱ្យទទួលទាន ពពួកបន្លែដែល មានម៉ើមដូចជាការ៉ុតជាដើម ។

ចំណែកគ្រូពេទ្យអឺរ៉ុបវិញ ណែនាំឱ្យទទួលទានសូកូឡា និងអង្ករ ស្រូវអូត ដើម្បីជួយបង្កើនថាមពល ផ្លូវភេទ ។ នៅក្នុងប្រទេសអេស្ប៉ាញ គេបាននាំយក សត្វអណ្ដើកមាសទៅ ចម្រាញ់យកសារជាតិ Cantharindine មកភ្ញោចអារម្មណ៍ផ្លូវភេទ ។ Cantharindine ជាសារជាតិដែល បានធ្វើការពិសោធន៍ លើសត្វសេះ ក្រោយមកក៏ ប្រើជាមួយមនុស្ស ។ សារជាតិមួយនេះ វារត់ឆ្លងកាត់ ក្រលៀន ហើយបញ្ចេញមកវិញ តាមទឹកនោម តែខណៈ ពេលវា នៅក្នុងទឹកនោម និងក្រពះនោមនោះ វាមានអាការក្រហាយបំផុត ទើបជាហេតុធ្វើឱ្យ អវយវៈភេទ ឡើងរឹងបាន ។

ក៏ប៉ុន្ដែក្នុងករណីខ្លះបើឡើង រឹងយូរពេកវាធ្វើឲ្យ មានគ្រោះថ្នាក់ រហូតដល់ក្លាយទៅជាជាតិពុលដល់ ប្រព័ន្ធសរសៃប្រសាទ និងក្រលៀន បន្ទាប់មកក៏កើតអាការរលាក ហើយស្លាប់ក្រលៀនជាស្ថាពរតែ ម្ដង ។ នៅមានរូបមន្ដពិសេស មួយទៀតរបស់គ្រូពេទ្យបុរាណចិន គឺប្រើប្រាស់សត្វ សេះទឹក ថ្លើម មាន់ សត្វតុកកែ ស្នែងប្រើសទន់ សត្វក្អែបតៃវ៉ាន់ កុយរមាស ក្រញ៉ាំ ជើងខ្លាឃ្មុំ ។

ប៉ុន្ដែក្នុងពេលបច្ចុប្បន្ននេះ រូបមន្ដពិសេសក្នុង ការស្ថារសមត្ដភាពផ្លូវភេទ គឺការហាត់ប្រាណឲ្យ បានជាប់ជាប្រចាំ ដើម្បីកាត់បន្ថយ ជាតិស្ករ សម្រកខ្លាញ់ បន្ថយទម្ងន់ខ្លួន ស្ដារស្ថានភាព សរសៃឈាមឱ្យ ដំណើរការបានស្រួល ពេលនោះ សមត្ថភាពផ្លូវភេទ ប្រាកដជាដំណើរការបានល្អ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news