ចិន៖ សារព័ត៌មានចិនមួយ បានចុះផ្សាយឲ្យដឹងថា នៅក្នុងទីក្រុង Beijing ប្រទេសចិន មានបាតុករ មួយក្រុម ប្រមាណ១២នាក់ បានប្រមូលផ្តុំគ្នា តវ៉ានៅពីមុខអាគារដ៏ខ្ពស់មួយ ស្ថិតនៅកណ្តាលទីក្រុង ដោយពួកគេសុខចិត្ត ដាក់ជីវិតដើម្បីតវ៉ា ទាមទារឲ្យមានដំណោះស្រាយ ពីរដ្ឋាភិបាល គឺបាតុករបាន នាំគ្នាផឹកថ្នាំសម្លាប់សត្វល្អិត។
ក្រុមបាតុករបានធ្វើដំណើរ មកពីតំបន់ Wuhan ហើយជួបជុំគ្នា នៅមុខអាគារ Qianmen Watch និង សម្រេចផឹកថ្នាំពុល ដួលដេកនៅទីនោះ ព្រោះតែមិនអាច ទាមទារ រកដំណោះស្រាយណាមួយ ពី រដ្ឋាភិបាលចិនបាន។
រហូតដល់ក្រុមសង្គ្រោះ និងប៉ូលីសមកដល់ បានបញ្ជូនពួកគេ ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ គេមិនដឹងច្បាស់ថា តើក្រុមបាតុករទាំងនេះ នាំគ្នាតវ៉ាទាមទារ រកដំណោះស្រាយ ពីរដ្ឋាភិបាល លើបញ្ហាណាមួយនោះទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល