មិនគួរអោយជឿ ៖ បុរសម្នាក់ ដែលជាភ្ញៀវទេសចរចិន ឈ្មោះ Lin Wang ពិតជាមានសំណាង
ហួស ខណៈមិនទទួលរងរបួសអ្វីនោះទេ បន្ទាប់ពីជួងទម្ងន់ជាង២ តោន ធ្លាក់ចំពីលើនិងក្រុង
ជាប់ រយៈពេលប្រមាណជាង ២ ម៉ោង នេះបើតាមការដកស្រង់អត្តបទផ្សាយ របស់ទំព័រសារ
ព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនូវឯវិហារមួយកន្លែង មានទីតាំងនៅ
ក្នុងខេត្ត Shandong ប្រទេសចិន បន្ទាប់ពីលោក Wang បានទៅគោះវា ខណៈដែលឈរនៅ
ពីក្រោម រំពេចនោះ វាក៏បានដាច់ និងធ្លាក់ចុះតែម្តង។
លើសពីនេះ បើយោងតាមអ្នកនាំពាក្យវិហារមួយនេះ បានគូសបញ្ជាក់ថា តាមពិតទៅជួង
មួយនេះ វាពិតជាចាស់ណាស់ទៅហើយ ហើយគួរតែផ្លាស់ថ្មីទើបជាការប្រសើរ។ ភ្លាមៗនោះ
ក៏មានការអន្តរាគមន៍ ពីភ្នាក់ងារមានសមត្តកិច្ច ដោយស្ទូចជួងនោះឡើង ដើម្បីរំដោះអ្នក
ទេសចររូបនោះ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ