CamNews

យល់ដឹង 

គោលការណ៍១០យ៉ាង នាំឲ្យចងចាំមេរៀន បានល្អ

យល់ដឹង ៖ ១. ត្រូវមានទឹកចិត្តស្រឡាញ់ ចំណេះដឹងៈ លុះត្រាណាតែពេញចិត្តនឹងរៀន ទើបរៀនទៅ ចងចាំមេរៀន បានល្អ បើមិនមានចិត្តរៀន ហើយពិបាកចងចាំណាស់ ។

២. ជ្រើសរើសយកគោលសំខាន់ នៃមេរៀនយកមក  រៀន  រួចស្វែងយល់លំអិតលើ ចំនុចធំៗនីមួយៗ ។    ចំនុចគោលធំៗ  ប្រៀបដូចជាមេដែក ចំណែកឯចំនុចលំអិត ប្រៀបបានដូចជា កំទេចដែក កាល ណាយើង ចាប់បានមេដែកហើយ នោះយើងអាចស្រូបទាញ   យកកំទេចដែកបាន ដោយងាយ ។ វិធី នេះជួយមិនឲ្យ ខួរក្បាលនឿយហត់ខ្លាំងពេក ពោលគឺចាប់យក តែចំនុចធំៗមកពិចារណា ។

៣. រៀនដើម្បីចេះ មិនមែនរៀនតែពេលប្រឡងទេ ដូច្នេះជានិច្ចកាលចូរខិតខំរៀន និងចងចាំខ្លឹមសារ មេរៀន ។

៤. ចេះចំណេះដឹងមូលដ្ឋាន      កាន់តែច្រើនកាន់តែល្អៈ ប្រសិនបើយើងស្តាប់រឿង អ្វីមួយដែល ថ្មីស្រ ឡាង នោះយើងពិបាកចាប់បាន អត្ថន័យ  ទាំងស្រុងណាស់ តែបើយើងធ្លាប់ដឹង ឬមានបទពិសោធន៍ វិញ នោះយើងនឹងចាប់ បានខ្លឹមសារដោយងាយ   ។ និសិ្សតភាគច្រើនតែង យល់ច្រឡំថាការរៀនមុខ វិជ្ជា នៅឆ្នាំមូលដ្ឋាន ក្រៅ   ពីជំនាញរបស់ខ្លួន គឺ   ជារឿងឥតប្រយោជន៍ តាមការពិតវា ជួយឲ្យពួកគេ ងាយ ចាប់បាន ងាយ សិក្សា    ជំនាញផ្សេងទៀត ។ មុខអាជីពនាពេលអនាគត តែងចាប់ផ្តើមពី ការ សិក្សា នៅឆ្នាំទី១ ។

៥. រៀបចំចំណេះដឹងឲ្យមាន    របៀបរៀបរយៈ  ប្រសិនបើអ្នកចង់ទិញ របស់ទាំងអស់ខាងក្រោមនេះ អ្នកប្រាកដជាពិបាកចងចាំ ទាំងអស់ណាស់ៈ     សាច់ គោ ត្រសក់ ដូង ជី ល្ហុង សាច់ក្រក ដែកគោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត...។ តែបើអ្នករៀបចំជាផ្នែកៗវិញ ពិតជាពុំ សូវពិបាក ចាំ ទេ ៖

បន្លែៈ ត្រសក់ ល្ពៅ ដូង ជី ល្ហុង ការ៉ុត

សាច់ៈ សាច់គោ សាច់ក្រក ត្រីងៀត

សម្ភារៈ រោងជាងៈ ដែកគោល ពូថៅ ជក់

សម្ភារៈសិក្សាៈ សៀវភៅ ប៊ិច

ចំណេះដឹងក៏មានលក្ខណៈ ប្រហាក់ប្រហែលគ្នានេះដែរ ប្រសិនបើមិនរៀបឲ្យមានរបៀបទេ មិនអាចចង ចាំបានល្អឡើយ ។

៦. ទន្ទេញៈ    ដើម្បីឲ្យចងចាំបានយូរ គ្មានអ្វីប្រសើរជាងការទន្ទេញទេ ។ ចូររៀបចំមេរៀនឲ្យមាន លំ ដាប់ លំដោយ រួចហើយទន្ទេញឲ្យចាំ ។   ពេលទន្ទេញចូរអានឲ្យលឺៗ ឬសរសេរ ឬ គូសវាស ធ្វើបែប នេះ ជួយឲ្យងាយ ចងចាំបានល្អ ។

៧. សង្ខេបៈ       អ្នកចិត្តវិទ្យាជឿថា ខួរក្បាលរបស់មនុស្សត្រូវការពេល ៤ វិនាទី ទៅ ១៥ វិនាទី ដើម្បី បង្រួម ព័ត៌មានដែលទទួលបាន  ។   ព័ត៌មានដែលអ្នកទទួល បានពីមេរៀននីមួយៗ នៅមានសភាព ទូលាយ នៅឡើយ    ដូចនេះអ្នកគួរតែរក ពេលវេលា បង្រួមសង្ខេបវាឲ្យ ងាយស្រួលចងចាំ ។ អ្នកគួរ អានមេរៀន ត្រួសៗឡើងវិញ ពេលរៀនចប់ភ្លាមៗ ដើម្បី អោយខួរ  ក្បាលងាយស្រួលចងចាំទុក ​​  បើ ទន្ទេញទៀត កាន់តែប្រសើរ ។

៨. បែងចែកពេល វេលាខ្លីៗ   សិក្សាៈ វិធីនេះមានប្រយោជន៍ជាង សិក្សារយៈពេលច្រើន ម៉ោងដោយ មិន សម្រាក ពីព្រោះ (១) រាងកាយនិង អារម្មណ៍បានសម្រាក (២) មានអារម្មណ៍ក្លៀវក្លាក្នុងការសិក្សា (៣)    អស់បញ្ហារឿង   មុខវិជ្ជា ដែលមិនចូលចិត្តរៀន ព្រោះរៀនតិចៗខ្លីៗ (៤) សន្ទុះសិក្សាកើនឡើង ខួរក្បាល បើកទូលាយចំពោះ រឿងអតីតកាល និង    អនាគតកាល ។ ការរៀនដោយប្រើពេលខ្លីៗ រួម មាន ដូចជាៈ រៀនពេលចេញលេងម្តងៗ  រៀនពេលដើរមកថ្នាក់រៀន ឬរៀនពេលដើរទៅ ចំណត ម៉ូតូ/ ឡាន ដែលប្រើ រយៈពេលត្រឹម ៥ នាទី ឬ ១០នាទី ។

៩. ប្រើលំនឹកគិត   ឬ រូបភាពជួយដល់ការចងចាំ ដូចជាប្រើដ្រាក្រាមជាដើម ដែលធ្វើឲ្យខួរក្បាលដើរ ១០០% ។ អ្នកវិទ្យាសាស្ត្ររកឃើញថា ខួរក្បាលមនុស្សចែកជាពីរផ្នែក  ខាងឆ្វេងសម្រាប់ ទទួល ព័ត៌ មាន  ជា    សូរសំលេង  ឯ ខាងស្តាំ សម្រាប់ ទទួលព័ត៌មានជា រូបភាព(ឃើញភ្នែក) ។ ប្រសិន បើអ្នក ទន្ទេញ មេរៀន តាមតែពាក្យនោះ មានន័យថាប្រើបានតែ ចំណែកម្ខាងរបស់ ខួរក្បាលតែប៉ុណ្ណោះ ។ តែបើអ្នកទន្ទេញ ដោយប្រើពាក្យបូកផ្សំ ជាមួយនឹងរូបភាព ឬគំនូសតាង ផ្សេងៗនោះអ្នកនឹងបានប្រើ នូវ ថាមពល ពេញលេញ របស់ខួរក្បាល ។

១០. យករូបភាពឬវត្ថុតាងណាមួយ     ទុកជាការចំណាំផ្ទាល់ខ្លួន ឧទាហរណ៍យកមេរៀនចាស់ ដែល យើង ចាំបានល្អហើយ មកភ្ជាប់ ជាមួយមេរៀនថ្មី ធ្វើដូច្នេះពេលណានឹកដល់មេរៀនចាស់ មេរៀនថ្មីក៏ លេច ផុស ឡើងងាយស្រួលចាំ មិនបាច់ប្រើកម្លាំងគិតច្រើន ៕

ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com


Tags: National news Khmer stars Cambodia Ent news