Audi គឺជាឈ្មោះរថយន្តដ៏ប្រណិតមួយ ដែលត្រូវបានគេស្គាល់នៅទូទាំងសកលលោក ដោយ
សារតែ រថយន្តនេះ ទទួលបានការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ ព្រមជាមួយនឹងគុណភាព
និង មានរូបរាងដ៏ទាក់ទាញ។
ចំណែក ឯរថយន្ត Audi ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះត្រូវបានក្រុមហ៊ុនផលិតឡើងកាន់តែទំនើប
ដែលបានបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាចុងក្រោយ ដើម្បីផ្តល់នូវសុវត្ថិភាពនិងមានភាព
ងាយស្រួលកាន់តែខ្លាំងឡើង សំរាប់អ្នកប្រើប្រាស់ ក្នុងពេលបច្ចុប្បន្ន។
រថយន្ត Audi ស៊េរីថ្មី ដ៏ប្រណិត នេះ មានឈ្មោះថា Audi SQ5 ដែលបានរចនាម៉ូដឡើងយ៉ាង
ល្អឥតខ្ចោះ ទាំងរូបរាងខាងក្រៅ និង ខាងក្នុង និង បានបំពាក់មកជាមួយនឹងម៉ាស៊ីន ៦ ស៊ី
សំាង ៣,០លីត្រ លេខ អូតួ មាន ៨លេខ និង មានភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិជ្ជាដ៏ទំនើប
ជាច្រើនទៀតនៅខាងក្នុងរថយន្ត និង មានតំលៃ ៥៧,២៩៥ដុល្លារ នៅអាមេរិច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ yahoo