មិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្តបទផ្សាយ ដែលបានចេញដោយទំព័រសារ
ព័ត៌មានប្លែកបរទេស ស្កាយ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់
ដែលជាពលរដ្ឋ ប្រេស៊ីល បានហូរទឹកភ្នែកដល់ទៅពីរថ្ងៃ បន្ទាប់ពីគាត់បានសម្រេចចិត្តក្នុង
ការចាក់សាក់គ្រាប់ភ្នែក អោយឡើងខ្មៅទាំងសងខាង។
គួរបញ្ជាក់ផងដែរថា លោក Rodrigo Fernando dos Santos គឺជាវិចិត្រករចាក់សាក់ដោយ
ខ្លួនឯងផ្ទាល់ ដោយលោកបានចំណាយប្រាក់ជិត £350 ក្នុងការចំណាយក្នុងការចាក់សាក់
ដោយលុបបំបាត់ផ្ទៃសនៃគ្រាប់ភ្នែករបស់គាត់ តាមរយៈ solid design ។
ក្នុងវ័យ ៣៩ ឆ្នាំ លោក Rodrigo បានចាក់សាក់ ស្ទើរតែពេញមួយតួខ្លួន ពោលគឺ បាន ៧០
ភាគរយហើយ ។ លើសពីនេះទៅទៀត គាត់ក៏បានផ្តល់ជាកិច្ចសម្ភាស ន៍ដល់ភ្នាក់ងារសារ
ព័ត៌មាន The Local របស់ប្រទេសប្រេស៊ីលថា កាលដែលបានធ្វើបែបនេះ លោកបានចំ
ណាយពេលដល់ទៅ ២ ថ្ងៃ បន្ទាប់ពីទឹកភ្នែកចេះតែហូរ ។ ខាងក្រោមនេះ ជាវីដេអូ តាមដាន
ទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ